

ក្រុមហង្សក្រហម Liverpool នៅតែបង្ហាញពីភាពខ្លាំងរបស់ពួកគេក្រោយរកបានជ័យជំនះទាំង៤លើកចុងក្រោយនៃក្របខណ្ឌ Champions League របស់ពួកគេ មុនជួប Aston Villa ដែលខកខានឈរនៅកំពូលតារាងUCL សម្រាប់ការប្រកួតក្របខណ្ឌ EPLដែលនិងត្រូវធ្វើឡើងនៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យទី ៩ស្អែកនេះ។ខណៈ Liverpool បានបំបាក់Leverkusen ក្នុងដី៤ទល់និង០ ក្រុម Aston Villa បានប្រកួតចាញ់ Club Brugge ដោយលទ្ធផល ១ទល់និង០ទៅវិញ។ ចំណែកឯការប្រកួត៦លើកចុងក្រោយនៅក្របខណ្ឌ EPL៦ប្រកួតចុងក្រោយឈ្នះ៥ស្មើ១សម្រាប់ Liverpool បច្ចុប្បន្នឈរនៅកំពូលតារាងដូចនៅក្របខណ្ឌ UCL ដែរ ខណៈ Aston Villa ឈ្នះ២ស្មើ៣និងចាញ់១បច្ចុប្បន្នឈរនៅលេខរៀងទី៦។

១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Liverpool មិនដែលចាញ់ Aston Villa ទេពោលគឺឈ្នះ៣ស្មើ២ ខណៈការប្រកួតចុងក្រោយបង្អស់ នៅខែឧសភា ២០២៤ស្មើគ្នា៣ទល់និង៣។
ស្ថានភាពរបួសរបស់ Liverpool គឺមិនមាន Harvey Elliott (ជើង), Federico Chiesa (កាយសម្បទា), Alisson Becker (ភ្លៅ) Diogo Jota (ពោះ)។
Slot និងអាចដាក់Luis Diaz ដែលលេងនៅបម្រើ-ប្រយុទ្ធកណ្តាល ពេលរកបាន៣គ្រាប់ទល់និង Leverkusen អោយលេងនៅស្លាបឆ្វេងវិញ ខណៈ Darwin Nunez អាចនិងត្រលប់ចូលទីលានវិញដើម្បីបំពេញតួនាទីតំបន់ប្រយុទ្ធ។ខ្សែបម្រើស្លាបឆ្វេង Andrew Robertson និងចូលជំនួស Kostas Tsimikas ខណៈDominik Szoboszlai អាចលេងតួនាទី Curtis Jones ផងដែរ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Liverpool
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Alexander-Arnold, Konate, Van Dijk, Robertson; Mac Allister, Gravenberch; Salah, Szoboszlai, Diaz; Nunez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)Aston Villa
ក្រុមភ្ញៀវ Aston Villa មិនមានវត្តមានកីឡាករ Matty Cash (កំភួនជើង) អតីតកីឡាករ Everton គឺRoss Barkley (មិនបានបញ្ជាក់ថាឈឺអីប្រាកដ)ក្រោយចាញ់ម្ចាស់ផ្ទះ Club Brugge ប្រធានក្រុម Lions Mings ទើបតែចាប់ផ្តើមការប្រកួតUCL ក៏មានបញ្ហារបួសសរសៃពួរដូច្នេះមិនអាចចូលលេង ហើយត្រូវប្តូរជំនួសដោយ Pau Torresខណៈ Amadou Onana និង Jacob Ramsey ក៏និងត្រៀមចូលលេងវិញជំនួស Boubacar Kamara និង Leon Bailey ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Konsa, Torres, Carlos, Digne; Onana, Tielemans; McGinn, Rogers, Ramsey; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ២:១ Aston Villa
ប្រភព:whoscored &sportsmole

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]


