

បច្ចុប្បន្នមានអតីតកីឡាករ Real Madrid បួននាក់ដែលគ្មានក្លឹបលេងបន្ទាប់ពីអតីតខ្សែការពារស្លាបឆ្វេង Marcelo Vieira ទើបតែបានបញ្ចប់កិច្ចសន្យាជាមួយក្លឹបលីកកំពូលនៅមាតុភូមិប្រេស៊ីល Fluminense បន្ទាប់ពីមានជម្លោះជាមួយគ្រូបង្វឹក Mano Menezes ដែលមានបំណងចង់ដាក់រូបគេចូលលេងក្នុងការប្រកួតនៅនាទីទី៨៩ពេលប្រកួតទល់និង Gremio ។ មានន័យថាវាជាស្ថិតិទី៤ហើយគិតត្រឹមថ្ងៃទី ៤វិច្ឆិកា នេះ ខណៈ Legend របស់ក្រុមអធិរាជស Real Madrid បច្ចុប្បន្នមានវ័យ ៣៦ ឆ្នាំរូបនេះគ្មានក្លឹបលេង ក្រោយចែកផ្លូវជាមួយក្លឹប Olympiakos ក្រោយរួមសរស់បានរយៈពេល៥ខែកាលពីមួយឆ្នាំកន្លងទៅ ។

១.Sergio Ramos – អតីតប្រធានក្រុមReal Madrid មានទំនាក់ទំនងផ្លាស់ទៅកាន់ក្លឹបជាច្រើនដូចជាលីកកំពូលអារ៉ាប៊ីសាអូឌីត និងអាហ្សង់ទីន(Boca Junior) ក្រោយពីអតីតខ្សែការពារកណ្តាលរូបនេះក៏នៅមិនទាន់បានចូលលេងសូម្បីមួយនាទីគិតចាប់តាំងពីខែមិថុនា នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំនត់ជាមួយអតីតក្លឹបយុវជនថ្នាល Sevilla ។
២.Keylor Navas – អតីតអ្នកចាំទីកូស្តារីកា និងរបស់ក្លឹប Real Madrid នៅមិនទាន់មានក្លឹបលេងដូចគ្នាបន្ទាប់ពីចាកចេញពី PSG និងចុងក្រោយលេងខ្ចីជើងនៅក្លឹប Nottingham Forest ។
៣.Mariano Díaz – អតីតខ្សែប្រយុទ្ធ Real Madrid ក៏បានចែកផ្លូវជាមួយ Sevilla កាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែនៅតែមានសុទិដ្ឋិនិយម ដោយបានហ្វឹកហាត់យ៉ាងស្វិតស្វាញដោយសង្ឃឹមថានិងស្វែងរកក្លឹបថ្មីក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រភព:Tribuna

ក្រុមហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកកីឡាករ Milos Kerkez ពីក្លឹបគូប្រជែង Bournemouth បន្ទាប់ពីបានដំណើរការចរចារជាច្រើនខែអំពីអនាគតរបស់ខ្សែការពារស្លាបឆ្វេងរូបនេះ។Kerkez នឹងក្លាយជាកីឡាករខ្សែការពារដែលមានតម្លៃថ្លៃជាងគេបំផុតម្នាក់ ខណៈក្រុមជើងឯកអង់គ្លេសបានយល់ព្រមបង់ប្រាក់ឱ្យ Bournemouth ប្រមាណ៤០លានផោនសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះ។គេហទំព័រ The Athletic បានចុះផ្សាយថាៈ កីឡាករអន្តរជាតិហុងគ្រីបានយល់ព្រមលើកិច្ចសន្យារយៈពេលប្រាំឆ្នាំដែលនឹងធ្វើអោយគាត់មានសុពលភាពនៅទឹកដី Merseyside រហូតដល់ឆ្នាំ ២០៣០ ហើយនឹងទទួលការពិនិត្យសុខភាពនៅសប្តាហ៍ក្រោយ។ប្រភពពីអ្នកកាសែតជំនាញផ្នែកផ្ទេរកីឡាករលោក Fabrizio Romano បានបញ្ជាក់ផងដែរថាលទ្ធផលឆេកសុខភាពនិង រំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារដែលមានន័យថាការបង្ហាញខ្លួនជាផ្លូវការណ៍គួរតែមកដល់នៅថ្ងៃពុធបន្ទាប់នោះតែម្តង។អត្ថបទកំពុងចាប់អារម្មណ៍៖ គុណភាព ! Liverpool ទិញបានកីឡាករថ្មីម្នាក់ទៀតហើយពីក្លឹបគូប្រជែង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់តម្លៃខ្លួន Kerkez ៤០ លានផោនធ្វើឱ្យមិត្តរួមជាតិ Dominik Szoboszlai ក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតទី ១២ ក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ខណៈខ្សែការពារតែមួយគត់ដែល Liverpool ចំណាយច្រើនជាងនេះគឺ Virgil van Dijk ដែលហង្សក្រហមបានទិញពី Southampton […]



