Close
Featured-Image
Prediction: Brighton បើកទ្វាទទួលជើងខ្លាំង Liverpool ក្របខណ្ឌ EFL Cup វគ្គ១៦ក្រុម
ទំហំអក្សរ
តូច
ធំ

Brighton & Hove Albion និងត្រូវធ្វើការស្វាគមន៏ក្រុមភ្ញៀវ Liverpool ក្នុងជុំទី ៤ នៃពានរង្វាន់ EFL Cup នៅកីឡដ្ឋាន Amex នៅវេលាម៉ោង ២និង៤៥នាទីទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៍ទី៣១តុលា ស្អែកនេះ មុនពេលពួកគេត្រូវជួបគ្នានៅក្របខណ្ឌ EPL នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ការប្រកួតចុងក្រោយក្រុមលោក Arne Slot បានផ្តួលគូប្រជែង West Ham United ៥-១ ក្នុងជុំទី ៣ ខណៈដែលក្រុមរបស់ Fabian Hurzeler បានរកគ្រាប់បាល់បញ្ចូលទី ៥ គ្រាប់ជាមួយ Wolverhampton ។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរធ្លាប់ជួបគ្នា៥ដង ខណៈ Brighton ឈ្នះ២ស្មើ២ និង ចាញ់១។ជួបប្រកួតគ្នាចុងក្រោយបង្អស់នៅខែមិនា ២០២៤នៅក្របខណ្ឌ EPL ខណៈ Liverpool បានយកឈ្នះដោយលទ្ធផល ២ទល់និង១។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Brighton
Brighton vs. Liverpool: Preview, Team News, and Ways to Watch - The Liverpool Offside
Brighton ប្រាកដជាមិនជឿថាសំណាងរបស់ពួកគេមានសម្រាប់ Welbeck ក្រោយរងរបួសខ្នងពេលប្រកួតជាមួយ Newcastle United ។ Welbeck ក៏ជារឿងសំខាន់សម្រាប់ការប្រកួតនៅថ្ងៃពុធនេះ ខណៈដែលកីឡាករខ្ចីជើងរបស់ Leeds United គឺ Georginio Rutter ត្រូវបានជាប់គាំង ហើយ Joao Pedro នៅតែអវត្តមានដោយសារបញ្ហាកជើង ដោយចូលរួមជាមួយ Solly March (ជង្គង់), Matt O’Riley (កជើង), Adam Webster (ភ្លៅ) និងអតីតកីឡាករ Liverpool លោក James Milner (ភ្លៅ) ។
Yankuba Minteh និង Jack Hinshelwood ទាំងពីរមានឱកាសល្អក្នុងការបង្ហាញខ្លួនទោះបីជាខកខានពេលប្រកួតស្មើ Wolves ទោះយ៉ាងណាប្រធានក្រុម Lewis Dunk ដែលរងរបួសកំភួនជើងរបស់គាត់ក្នុងការប្រកួតកម្ដៅសាច់ដុំគឺមានភាពមិនច្បាស់លាស់ដដែល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSteele; Lamptey, Van Hecke, Igor, Estupinan; Adingra, Baleba, Wieffer, Mitoma; Enciso, Ferguson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
Brighton vs Liverpool - League Cup: TV channel, prediction, team news and lineups
៣.ពត៌មានក្រុម(ភ្ញៀវ)Liverpool
ក្រុមLiverpool មានកីឡាកររបួសដូចជា Harvey Elliott (ជើង), Alisson Becker (សរសៃពួរ) និង Diogo Jota (ពោះ) ទោះយ៉ាងណាសមាជិកថ្មីគឺFederico Chiesa និងបន្តអវត្តមានដោយសារ(កាយសម្បទា) និង Conor Bradley (មិន​បានបញ្ជាក់)។កីឡាករ Joe Gomez នៅបន្តលេងជាមួយ Trent Alexander-Arnold នៅតំបន់ការពារ។Wataru Endo និង Jarell Quansah និងចូលលេងខណៈ Dominik Szoboszlai និង Cody Gakpo ព្រមទាំង Curtis Jones គឺជាជម្រើសដ៍ល្អផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Alexander-Arnold, Gomez, Quansah, Tsimikas; Endo, Gravenberch; Salah, Szoboszlai, Gakpo; Nunez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Brighton ១:២ Liverpool
ប្រភព:whoscored &sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ»
featured image

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031