

ជាលើកដំបូងចាប់តាំងពីការបណ្តេញលោក Erik ten Hag មក Man. United នឹងត្រូវធ្វើតេស្ត៏សមត្ថភាពដោយការប្រកួតពានរង្វាន់EFL Cup រឺ Carabao Cup នៅពេលដែលពួកគេស្វាគមន៍ក្រុមភ្ញៀវ Leicester City មកកាន់ទឹកដី Old Trafford សម្រាប់ការប្រកួតជុំទីបួននៅវេលាម៉ោង២និង ៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៍ស្អែកនេះ។
ក្រុមម្ចាស់ផ្ទះកំពុងសម្លឹងចង់រកឃើញជ័យជំនះឡើងវិញបន្ទាប់ពីចាញ់ក្រុម West Ham United កាលពីថ្ងៃអាទិត្យនៅក្របខណ្ឌ EPL ខណៈដែលក្រុមកញ្ជ្រោងខៀវអារម្មណ៏មិននឹងនរទេ ព្រោះពួកគេបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១៥និងមានគម្លាតត្រឹម៥ពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោលពី Premier League ។

១.ប្រវត្តិជួបគ្នា
ក្រុមទំាងពីរធ្លាប់ជួបគ្នានៅក្របខណ្ឌ EPL ៥ដង ក្នុងនោះMan.Utd ឈ្នះ២ស្មើ១និងចាញ់២។ការប្រកួតចុងក្រោយបង្អស់ Man.Utd ផ្តួល Leicester City ដោយលទ្ធផល ៣ទល់និង០កាលពីខែកុម្ភៈ ២០២៣។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Man.Utd
ក្រោយរបួសជើងធ្ងន់ធ្ងរកំលុងពេលប្រកួតនៅផ្ទះ Fenerbahce កាលពីដើមខែនេះ Antony មិនទាន់បង្ហាញសញ្ញាល្អណាមួយដែលធូរស្បើយពីរបួសកជើងបាននោះទេបិសាចក្រហមមានជម្រើសតិចតួចនៅខ្សែការពារកណ្តាល ដោយសារអវត្តមានកីឡាករ Harry Maguire និង Leny Yoro ដោយអ្នកទាំងពីរមានបញ្ហាកជើង និងជើងរៀងៗខ្លួន។Luke Shaw មិនទាន់បង្ហាញទម្រង់លេងក្នុងការប្រកួតប្រជែងសម្រាប់ក្រុមម្ចាស់ផ្ទះក្នុងយុទ្ធនាការនេះទេ ដោយសារតែមានបញ្ហារបួសកំភួនជើង។ការប៉ះទង្គិចគ្នារវាងកីឡាករ Bowen និងកីឡាករ Noussair Mazraoui នៅមិនទាន់ច្បាស់ថាមានបញ្ហាជង្គង់រឺយ៉ាងណាទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Dalot, De Ligt, Lindelof, Martinez; Ugarte, Eriksen; Diallo, Fernandes, Garnacho; Zirkzee
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)Leicester City
Leicester មិនអាចដាក់ខ្សែប្រយុទ្ធ Patson Daka (របួសកជើង) អោយចូលលេងបានទេ មានន័យថា Vardy អាចនិងចូលលេងសម្រាប់ក្រុមម្ចាស់ផ្ទះខណៈ Jannik Vestergaard បង្ហាញទម្រង់លេងបានតែពីរដងក្នុង Premier League ក្នុងរដូវកាលនេះ ដោយសារបញ្ហាកជើង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងWard; Justin, Coady, Okoli, Thomas; Soumare, Skipp; McAteer, El Khannouss, De Cordova-Reid; Edouard.
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺMan.Utd ២ : ០ Leicester City
ប្រភព:whoscored &sportsmole

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



