Close
Sponsor ads Featured-Image
Prediction: Arsenal អាចបង្កើតប្រវត្តិសាស្រ្តច្រំដែលពេលទទួល Liverpool បានទេ?
ទំហំអក្សរ
តូច
ធំ

ការប្រកួតសប្តាហ៍ទី ៩ នៃរដូវកាលក្របខណ្ឌ Premier League ២០២៤-២០២៥នេះ នៅកីឡដ្ឋាន Emirates Stadium វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃអាទិត្យ នៅពេលដែលគូប្រជែងដណ្តើមជើងឯក Arsenal និងត្រូវស្វាគមន៏ក្រុមលេខ២លើតារាងគឺ Liverpool ។ក្លឹបយក្សអង់គ្លេសទាំងពីរទើបតែរកបានជ័យជំនះក្នុងការប្រកួតក្របខណ្ឌ Champions League ពាក់កណ្តាលសប្តាហ៍របស់ពួកគេ ខណៈដែលក្រុមកាំភ្លើងធំបានយកឈ្នះលើក្រុម Shakhtar Donetsk ១-0 ខណៈLiverpool បានយកឈ្នះ RB Leipzig ដោយពិន្ទុ១ទល់និង០ដូចគ្នា។សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL Arsenal ឈ្នះ៣ស្មើ២និងចាញ់១ឈរនៅលេខរៀងទី៤ ខណៈ Liverpool ៦ប្រកួតចុងក្រោយLiverpool ឈ្នះ៥ចាញ់១ឈរនៅលេខរៀងទី២។
Arsenal vs. Liverpool: Premier League 2024-25 Live Match Coverage & How to Watch - The Liverpool Offside

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal 2 - 0 PSG - Match Report | Arsenal.com
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយ Arsenal ឈ្នះ២Liverpool ឈ្នះ១និងចាញ់២។ការប្រកួតចុងក្រោយកាលពីដើមខែកុម្ភៈ ២០២៤ Arsenal យកឈ្នះដោយលទ្ធផល៣ទល់និង១។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)

ខណៈ William Saliba កីឡាករ Kieran Tierney មិនអាចចូលលេងបានហើយ Takehiro Tomiyasu មានបញ្ហារបួសជង្គង់សាជាថ្មី ដូច្នេះលោក Arteta ដែលអវត្តមានកីឡាករខ្សែការពារម្នាក់ទៀតគឺ Riccardo Calafiori បានសារភាពថាមិនមែនជាបច្ច័យល្អទេ ខណៈរូបលោកក៏មានបញ្ហាប្រឈមកីឡាករផ្សេងទៀតដែលរងរបួសដែរនោះគឺ Jurrien Timber (សាច់ដុំ)និង Bukayo Saka (សរសៃពួរ) ខណៈកាពីតែនក្រុម Martin Odegaard នៅមានបញ្ហារបួសនៅឡើយ។អ្វីដែលកត់សម្គាល់នោះគឺ Kai Havertz អាចក្លាយជាកីឡាករដំបូងរបស់ Arsenal ចាប់តាំងពី Thierry Henry ស៊ុតបញ្ចូលទីក្នុងការប្រកួតក្នុងផ្ទះ ៦ ប្រកួតជាប់ៗគ្នានៅ Premier League ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Timber, White, Gabriel, Zinchenko; Merino, Partey, Rice; Saka, Havertz, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២

ads

Liverpool 2 - 1 Arsenal - Match Report | Arsenal.com
៣.ពត៌មានក្រុមLiverpool(ភ្ញៀវ)
ជាការពិតណាស់ទោះបីក្រុមលោក Mikel Arteta ដែលជាម្ចាស់ផ្ទះមានកីឡាករដែលលេងតំបន់ការពារជាមូលដ្ឋានមានបញ្ហារបួស ខណៈអ្នកចាំទីដៃទី១ Alisson Becker លេខមួយរបស់ Liverpool នៅតែរបួសភ្លៅ ទោះយ៉ាងណា Caoimhin Kelleher ដែលជួយសង្គ្រោះបាល់ជាច្រើនពេលលេងទល់ Leipzig និងបន្តចូលលេងការប្រកួតនេះ។
Alisson និងត្រូវបញ្ចូលក្នុងបញ្ចីរបួសជាមួយ Harvey Elliott (ជើង) និង Diogo Jota (ពោះ) អវត្តមានចុងក្រោយនេះធានាការចាប់ផ្តើមមួយទៀតសម្រាប់ Darwin Nunez ខណៈដែល Federico Chiesa និង Conor Bradley ទាំងពីរមិនប្រាកដប្រជា។ Luis Diaz និង Cody Gakpo កំពុងប្រជែងប្រជែងគ្នាដើម្បីចាប់ផ្តើមជម្រើស១១នាក់ដំបូង ប៉ុន្តែខណៈខ្សែបម្រើ Dominik Szoboszlai, Alexis Mac Allister និងចាប់ដៃគូគ្នាជាមួយ Ryan Gravenberch ឡើងវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Alexander-Arnold, Konate, Van Dijk, Robertson; Mac Allister, Gravenberch; Salah, Szoboszlai, Diaz; Nunez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺArsenal ២ : ២ Liverpool
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ)
featured image

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031