Close
Sponsor ads Featured-Image
Prediction: West Ham អាចទប់ទល់ក្រុមភ្ញៀវ Man.Utd បានដែររឺទេ?
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកដែលរងសម្ពាធខ្លាំងជាងគេពីររូបនៅក្នុងក្របខ័ណ្ឌ Premier League ចាប់ផ្តើមជួបគ្នានៅរសៀលថ្ងៃអាទិត្យ នៅពេលដែលក្រុម West Ham United របស់លោក Julen Lopetegui និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester United របស់ Erik ten Hag នៅកីឡដ្ឋាន London Stadiumវេលាម៉ោង៩យប់ថ្ងៃអាទិត្យនេះ។ខណៈក្រុម West Ham ការប្រកួតចុងក្រោយបានលទ្ធផលអាម៉ាស់ ៤-១ ដោយគូប្រជែងទីក្រុងឡុងដ៍ Tottenham Hotspur កាលពីចុងសប្តាហ៍មុន ក្រុមបិសាចក្រហមបានទទួលជ័យជម្នះ ២-១ លើក្រុម Brentford មុនពេលប្រកួតស្មើគ្នា Fenerbahce ជាមួយនឹងលទ្ធផលស្មើ ១-១ ក្នុងក្របខ័ណ្ឌ Europa League ។សម្រាប់ ៦ប្រកួតចុងក្រោយ West Ham ចាញ់៣ស្មើ២ឈ្នះ១ឈរនៅលេខរៀងទី១៦ ខណៈMan.Utd ឈ្នះ២ស្មើ២និងចាញ់២ឈរនៅលេខរៀងទី១៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Why is West Ham vs Man Utd not on TV in UK? How fans can watch Premier League match - Mirror Online
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយ West Ham ឈ្នះ២ចាញ់៣ស្មើ០។ការប្រកួតចុងក្រោយបង្អស់ Wst Ham ត្រូវ Man.Utdលត់ ៣ទល់និង០ នៅទឹកដី Old trafford កាលពីខែកុម្ភៈដើមឆ្នាំនេះ។
២.ពត៌មានក្រុមWest Ham(ម្ចាស់ផ្ទះ)
West Ham អវត្តមានកីឡាករ Kudus សម្រាប់ការផ្ទុះហឹង្សារបស់គាត់នៅឯកីឡដ្ឋាន Tottenham Hotspur ធ្វើអោយគាត់ជាប់បម្រាមការប្រកួតនេះ និង​ទល់ Nottingham Forest និង Everton នៅខែក្រោយ។ទោះយ៉ាងណា West Ham បានលេង Premier League ចំនួន ៥ ប្រកួតដោយគ្មានអតីតកីឡាករ Ajax ចាប់តាំងពីគាត់បានមកដល់ ហើយមិនដែលចាញ់សោះកំលុងពេលនោះ។កីឡាករ Niclas Fullkrug រងរបួសកំភួនជើង។ចំណែកឯ Edson Alvarez កំពុងប្រជែងគ្នាដើម្បីជំនួស Guido Rodriguez នៅក្នុងទីតាំងខ្សែបម្រើ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Wan-Bissaka, Mavropanos, Kilman, Emerson; Alvarez; Bowen, Paqueta, Soucek, Summerville; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១

ads

How to watch West Ham vs Man United - TV channel, kick off time and live stream - Manchester Evening News

How to watch today's West Ham vs Manchester United Premier League game: Live stream, TV channel, and start time | Goal.com UK
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
អវត្តមានពីការប្រកួតស្មើ Fenerbahce ដោយសារតែការព្យួរក្របខ័ណ្ឌ Europa League កីឡាករ Bruno Fernandes របស់ Man United ពេលនេះមានកាយសម្បទា និង ត្រៀមខ្លួនបង្ហាញការចូលលេងពេលជួបក្រុម West Ham។ Noussair Mazraoui បានចូលលេងនៅនៅពាក់កណ្តាលសប្តាហ៍ អាចនិងបន្តចូលលេង ជាមួយកីឡាករដៃគូជើងចាស់Jonny Evans ប៉ុន្តែ Antony បានរងរបួសជើងធ្ងន់ធ្ងរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។កីឡាករផ្សេងទៀតKobbie Mainoo (ភ្លៅ), Leny Yoro (កជើង), Harry Maguire (កំភួនជើង), Luke Shaw (កំភួនជើង), Tyrell Malacia (ជង្គង់) និង Mason Mount (គោះ) ត្រូវបានរំពឹងថានឹងអវត្តមានសម្រាប់ក្រុមភ្ញៀវ ដែលប្រធានក្រុម Fernandes ត្រលប់មកវិញនិងមិនមានប្រវត្តិស៊ុតបញ្ចូលទីទល់នឹង West Ham ក្នុងការជួបគ្នា ១២ដងចុងក្រោយទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Mazraoui, De Ligt, Evans, Martinez; Eriksen, Casemiro; Rashford, Fernandes, Garnacho; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ West Ham ១ :២ Man.Utd
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ)
featured image

អ្នកចាត់ការទូទៅ របស់ក្រុមអធិរាជស Real Madrid លោក Xabi Alonso បាននិយាយថាក្លឹបបានធ្វើការសម្រេចផ្តល់ទំនុកចិត្តលើកីឡាករដែលនឹងទទួលខុសត្រូវទាត់បាល់ពិន័យបាល់ប៉េណាល់ទីនៅក្នុងក្រុមរបស់ខ្លួនហើយ។ អតីតគ្រូបង្វឹកLeverkusen សញ្ជាតិអេស្បាញបច្ចុប្បន្នលោក Alonso បានជំនួសតំណែងអតីតគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លឹបកាលពីប៉ុន្មានសប្តាហ៍មុនពោលគឺក្រោយពីលោក Ancelotti បានទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលរួចមក។ អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សពីរនៅលីកកំពូលអឺរ៉ុបកំពុងប្រជែងចង់បាន Sancho (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាក្រោមការដឹកនាំរបស់លោក Ancelotti សមាជិកថ្មី Kylian Mbappe មានតួនាទីស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Vinicius បង្ហាញពីភាពខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់ពិន័យមួយនេះ។ទោះយ៉ាងណា ថ្លែងនៅក្នុងបទសម្ភាសន៍មុនការប្រកួតFIFA Club World Cup របស់ Real Madrid ជាមួយ Pachuca នៅយប់ថ្ងៃអាទិត្យនោះ Alonso បានទទូចថាគាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយលើអ្នកស៊ុតបាល់ប៉េណាល់ទីថ្មីរបស់ Real Madrid មុនពេលរដូវកាល 2025/26 […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031