Close
Sponsor ads Featured-Image
Prediction: Liverpool អាចរក្សាកំនត់ត្រាល្អពេលទទួល Chelsea បានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមលេខ១កំពូលតារាង Liverpool និងត្រូវជួបស្វាគមន៏ក្រុមឡើងជើង Chelsea ក្នុងការប្រកួតក្របខណ្ឌ EPL ​នៅ​កីឡដ្ឋាន Anfield នារាត្រីថ្ងៃ​អាទិត្យនេះវេលាម៉ោង ១០និង៣០នាទីយប់។ការប្រកួតចុងក្រោយបង្អស់មុនសម្រាកជាលក្ខណៈអន្តរជាតិLiverpool បានយកឈ្នះក្រុមធ្លាក់ជើងCrystal Palace ១ទល់និង០ខណៈ Chelsea បានត្រឹមស្មើគ្នាជាមួយក្រុម Nottingham Forest ដ៏ចម្រូងចម្រាស់ ១ទល់និង១។សម្រាប់ Liverpool ៦ប្រកួតចុងក្រោយចាញ់តែ១លើកគត់និងឈ្នះ៥ ឈរនៅលេខរៀងទី១ក្រោយពី Arsenal ខកខានយកឈ្នះBournemouth កាលពីរាត្រីថ្ងៃសៅរ៏នេះ។សម្រាប់ Chelsea ស្មើ២ឈ្នះ៤បច្ចុប្បន្នឈរនៅលេខរៀងទី៦។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool v Chelsea preview: Predicted XIs, form guide and predictions
Liverpool vs Chelsea: Odds, predictions, team news, betting tips and more - Football | Tribuna.com
១.ប្រវត្តិជួបគ្នា

ads

៥ប្រកួតចុងក្រោយLiverpool រក្សាកំនត់ត្រាល្អ គឺ ស្មើ៤ និងឈ្នះ១ ខណៈការប្រកួតលើកចុងក្រោយ Liverpool លត់ក្នុងលទ្ធផល ៤ទល់និង១។

គួរកត់សំគាល់ថាការធ្វើដំណើរទៅកាន់ទឹកដី Anfield ៩ដងចុងក្រោយ Liverpool ឈ្នះតែ១លើកគត់ ខណៈស្មើ៥ឈ្នះ៣។
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
អ្នកចាំទីដៃទី១ Alisson ជួបបញ្ហារបួសឆ្អឺងជើងកំលុងការប្រកួតទល់ Crystal Palace ហើយកីឡាករប្រេស៊ីលរូបនេះនឹងត្រូវអវត្តមានរហូតដល់ខែវិច្ឆិកា។ Caoimhin Kelleher នឹងចូលលេងជំនួសក្រោយខកខាននៅទឹកដី Selhurst Park ដោយសារជំងឺ។កីឡាករ Harvey Elliott នៅបន្តអវត្តមានខណៈ Federico Chiesa ក៏ដូចគ្នាមិនទាន់មានប្រភពច្បាស់ថាអាចចូលលេងបានប៉ុន្តែអតីតកីឡាករ Juventus ក៏នៅមិនទាន់អាចចូលលេងជំនួស Mohamed Salah បានទោះបីកីឡាករអន្តរជាតិអេហ្សីបជាប់ភារកិច្ចអោយក្រុមជម្រើស ជាតិក៏ដោយ។លោក Slot អាចដាក់ Curtis Jones និង Cody Gakpo ចាបដ់ៃគូគ្នា ខណៈAlexis Mac Allister និង Luis Diaz ក៏ដូចគ្នា។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Alexander-Arnold, Konate, Van Dijk, Robertson; Jones, Gravenberch; Salah, Szoboszlai, Gakpo; Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

Liverpool vs Chelsea projected lineups, team news, tactical analysis - NBC Sports
៣.ពត៌មានក្រុមChelsea(ភ្ញៀវ)
Chelsea បានទទួលរងនូវការព្យួរខ្សែការពារសំខាន់ចំនួន២នាក់គឺ Wesley Fofana និង Marc Cucurella ទាំងពីរនាក់បានទទួលបានកាតលឿងទីប្រាំរបស់ពួកគេនៃយុទ្ធនាការ ហើយនឹងខកខានការប្រកួតនៅ Anfield ។ការអវត្តមានរបស់ Cucurella និងត្រូវផ្តល់អោយ Renato Veiga រារំង Salah ឱ្យនៅស្ងៀម ខណៈដែល Axel Disasi និង Tosin Adarabioyo មានម្នាក់នឹងជំនួសតំណែង Fofana។ Reece James បានត្រលប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីរបួសសរសៃពួររបស់គាត់កាលពីមុនបើករដូវកាលទោះយ៉ាងណាអ្នកចាំទីសញ្ជាតិដាណឺម៉ាក Filip Jorgensen ហាក់ដូចជាមិនអីទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSanchez; Gusto, Disasi, Colwill, Veiga; Caicedo, Fernandez; Madueke, Palmer, Sancho; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ២:១ Chelsea
ប្រភព:whoscored &sportsmole&givemesport

អត្ថបទកំពុងចាប់អារម្មណ៍៖
យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD
featured image

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031