

ក្រុមលេខ១កំពូលតារាង Liverpool និងត្រូវជួបស្វាគមន៏ក្រុមឡើងជើង Chelsea ក្នុងការប្រកួតក្របខណ្ឌ EPL នៅកីឡដ្ឋាន Anfield នារាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង ១០និង៣០នាទីយប់។ការប្រកួតចុងក្រោយបង្អស់មុនសម្រាកជាលក្ខណៈអន្តរជាតិLiverpool បានយកឈ្នះក្រុមធ្លាក់ជើងCrystal Palace ១ទល់និង០ខណៈ Chelsea បានត្រឹមស្មើគ្នាជាមួយក្រុម Nottingham Forest ដ៏ចម្រូងចម្រាស់ ១ទល់និង១។សម្រាប់ Liverpool ៦ប្រកួតចុងក្រោយចាញ់តែ១លើកគត់និងឈ្នះ៥ ឈរនៅលេខរៀងទី១ក្រោយពី Arsenal ខកខានយកឈ្នះBournemouth កាលពីរាត្រីថ្ងៃសៅរ៏នេះ។សម្រាប់ Chelsea ស្មើ២ឈ្នះ៤បច្ចុប្បន្នឈរនៅលេខរៀងទី៦។
១.ប្រវត្តិជួបគ្នា

៥ប្រកួតចុងក្រោយLiverpool រក្សាកំនត់ត្រាល្អ គឺ ស្មើ៤ និងឈ្នះ១ ខណៈការប្រកួតលើកចុងក្រោយ Liverpool លត់ក្នុងលទ្ធផល ៤ទល់និង១។
គួរកត់សំគាល់ថាការធ្វើដំណើរទៅកាន់ទឹកដី Anfield ៩ដងចុងក្រោយ Liverpool ឈ្នះតែ១លើកគត់ ខណៈស្មើ៥ឈ្នះ៣។
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
អ្នកចាំទីដៃទី១ Alisson ជួបបញ្ហារបួសឆ្អឺងជើងកំលុងការប្រកួតទល់ Crystal Palace ហើយកីឡាករប្រេស៊ីលរូបនេះនឹងត្រូវអវត្តមានរហូតដល់ខែវិច្ឆិកា។ Caoimhin Kelleher នឹងចូលលេងជំនួសក្រោយខកខាននៅទឹកដី Selhurst Park ដោយសារជំងឺ។កីឡាករ Harvey Elliott នៅបន្តអវត្តមានខណៈ Federico Chiesa ក៏ដូចគ្នាមិនទាន់មានប្រភពច្បាស់ថាអាចចូលលេងបានប៉ុន្តែអតីតកីឡាករ Juventus ក៏នៅមិនទាន់អាចចូលលេងជំនួស Mohamed Salah បានទោះបីកីឡាករអន្តរជាតិអេហ្សីបជាប់ភារកិច្ចអោយក្រុមជម្រើស ជាតិក៏ដោយ។លោក Slot អាចដាក់ Curtis Jones និង Cody Gakpo ចាបដ់ៃគូគ្នា ខណៈAlexis Mac Allister និង Luis Diaz ក៏ដូចគ្នា។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Alexander-Arnold, Konate, Van Dijk, Robertson; Jones, Gravenberch; Salah, Szoboszlai, Gakpo; Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមChelsea(ភ្ញៀវ)
Chelsea បានទទួលរងនូវការព្យួរខ្សែការពារសំខាន់ចំនួន២នាក់គឺ Wesley Fofana និង Marc Cucurella ទាំងពីរនាក់បានទទួលបានកាតលឿងទីប្រាំរបស់ពួកគេនៃយុទ្ធនាការ ហើយនឹងខកខានការប្រកួតនៅ Anfield ។ការអវត្តមានរបស់ Cucurella និងត្រូវផ្តល់អោយ Renato Veiga រារំង Salah ឱ្យនៅស្ងៀម ខណៈដែល Axel Disasi និង Tosin Adarabioyo មានម្នាក់នឹងជំនួសតំណែង Fofana។ Reece James បានត្រលប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីរបួសសរសៃពួររបស់គាត់កាលពីមុនបើករដូវកាលទោះយ៉ាងណាអ្នកចាំទីសញ្ជាតិដាណឺម៉ាក Filip Jorgensen ហាក់ដូចជាមិនអីទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSanchez; Gusto, Disasi, Colwill, Veiga; Caicedo, Fernandez; Madueke, Palmer, Sancho; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ២:១ Chelsea
ប្រភព:whoscored &sportsmole&givemesport

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]