

ក្រុមបិសាចក្រហម Man. United សម្លឹងរកជ័យជំនះលើកដំបូងក្រោយ៥ប្រកួតចុងក្រោយមិនដែលឈ្នះសោះនៅគ្រប់ក្របខណ្ឌប្រកួតនៅពេលដែលពួកគេស្វាគមន៍ Brentford មកកាន់ទឹកដី Old Trafford ក្នុងការប្រកួតលីកកំពូលអង់គ្លេស Premier League នៅវេលាម៉ោង៩យប់នាថ្ងៃសៅរ៍ស្អែកនេះ។Man.Utd បច្ចុប្បន្នឈរនៅលេខរៀងទី ១៤ ក្រោយប្រកួត៦លើកចាញ់៣ស្មើ២ឈ្នះ១ ខណៈ Brentford ឈរនៅលេខរៀងទី១១ បន្ទាប់ពីប្រកួត ៦លើកចាញ់៣ឈ្នះ២ស្មើ១។

១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយរវាងក្រមទាំងពីរគឺឈ្នះ៣ចាញ់១និងស្មើ១ (ជួបគ្នាចុងក្រោយបង្អស់ស្មើគ្នា១ទល់និង១)។
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
កីឡាករ Kobbie Mainoo និង Harry Maguire របស់ Man United និងត្រូវអវត្តមានរយៈពេលយ៉ាងហោចពីរទៅបីសប្តាហ៍ ដោយសាររបួសសាច់ដុំ ខណៈ Leny Yoro និង Tyrell Malacia នៅតែអវត្តមាន ក្រោយជួបបញ្ហាជើង និងជង្គង់រៀងៗខ្លួន។Manuel Ugarte បានជួបបញ្ហារបួសប៉ុន្តែមិនបានបញញជាក់ថាជាអ្វីកំលុងពេលបំពេញកតព្វកិច្ចអន្តរជាតិជាមួយអ៊ុយរូហ្គាយកាលពីថ្ងៃអង្គារ ខណៈLuke Shaw (កំភួនជើង) និង Mason Mount (ជើង) ។Noussair Mazraoui ទើបតែវះកាត់បញ្ហាបេះដូង ខណៈ Alejandro Garnacho និង Amad Diallo អាចចូលលេងនៅចុងសប្តាហ៍នេះបាន។សារពត៌មានបានចុះផ្សាយថាលោក Ten Hag អាចដាក់ខ្សែការពារជើងចាស់ Jonny Evans នៅការពារឆ្វេង ដោយ Diogo Dalot ប្តូរទៅផ្នែកខាងស្តាំនៃខ្សែការពារ៤នាក់មានMatthijs de Ligt និង Lisandro Martinez ទាំងពីរនាក់អាចចូលលេងនៅតំបន់ការពារកណ្តាល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Dalot, De Ligt, Martinez, Evans; Eriksen, Casemiro; Garnacho, Fernandes, Rashford; Zirkzee
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមBrentford(ភ្ញៀវ)
ក្រុមគ្មានវត្តមានកីឡាករ Rico Henry, Josh Dasilva, Igor Thiago (របួសជង្គង់ទាំងអស់), Aaron Hickey (ភ្លៅ) និង Gustavo Nunes (ខ្នង) ខណៈ Mathias Jensen (កំភួនជើង)។
ទោះជាយ៉ាងណាលោក Frank អាចដាក់ Yoane Wissa ក្រោយខកខានការប្រកួត ៤ លើកចុងក្រោយដោយរបួសកជើងខណ Mikkel Damsgaard ជើង) និង Christian Norgaard (សាច់ដុំ) ក្រោយពីមិនអាចចូលលេងឱដាណឺម៉ាកក្នុងអំឡុងពេលសម្រាកអន្តរជាតិក្នុងខែនេះ។ដូច្នេះគ្រូបង្វឹក Brentford អាចដាក់ខ្សែការពារ ៣នាក់ទប់ទល់ម្ចាស់ផ្ទះMan United ដោយ Sepp van den Berg, Ethan Pinnock និង Nathan Collinsនៅតំបន់ការពារកណ្តាល ខណៈ Kristoffer Ajer និង Keane Lewis-Potter អាចលេងឆ្ល់ាស់គ្នានៅខ្សែការពារស្លាបឆ្វេងនិងស្តាំ។Bryan Mbeumo គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Brentford មកទល់ពេលនេះគឺ 6 គ្រាប់ក្នុងការប្រកួត Premier League ចំនួន ៧លើក។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Flekken; Van den Berg, Collins, Pinnock; Ajer, Damsgaard, Norgaard, Janelt, Lewis-Potter; Schade, Mbeumo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ២:២ Brentford
ប្រភព:whoscored &sportsmole

(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយបណ្តេញគ្រូបង្វឹក! ក្លឹបមួយនេះនៅមិនទាន់រកអ្នកចាត់ការថ្មីបាននៅឡើយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible


