
ទីបំផុត Man.Utd បានសម្រេចចិត្តបញ្ចប់តួនាទីលោក Alex Ferguson ពីឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ក្លឹប នៅចុងបញ្ចប់នៃរដូវកាលនេះ ជាមួយប្រាក់ឈ្នួល២លាន៦សែនដុល្លាជាថវិកាដែលក្រុមបានផ្តល់សម្រាប់រូបលោករយៈពេល ១១ឆ្នាំកន្លងមក ។ទោះយ៉ាងណាមូលហេតុនោះគឺវាជាផ្នែកមួយនៃការកាត់បន្ថយការចំណាយសម្រាប់ក្រុមក្រោមការដឹកនាំរបស់INEOS ដែលមានមហាសេដ្ឋីសញ្ជាតិអង់គ្លេសលោក Jim Ratcliffe បានបញ្ចប់ការទិញភាគហ៊ុន២៥ភាគរកាលពីដើមឆ្នាំនេះ។
បច្ចុប្បន្នមានវ័យ ៨២ ឆ្នាំទៅហើយន គ្រូតាធ្លាប់ដឹកនាំក្លឹបឈ្នះពានធំៗដូចជាលីកកំពូឡអង់គ្លេស ចំនួន ១៣ ដង និងពានរង្វាន់ Champions League ចំនួន ២ដង អំឡុងពេលដឹកនាំ ២៧ ឆ្នាំមុនពេលចូលនិវត្តន៏នៅឆ្នាំ២០១៣ ទោះយ៉ាងណាក្រោយលាលែងពីតំណែងរូបលោកនៅតែបន្តតួនាទីជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាភិបាលក្លឹបនិងមានសិទ្ធិចូលទស្សនាការប្រកួតរបស់ក្រុមនៅតំបន់កៅអី VIP ពេញមួយជីវិត។
សម្រាប់ Man.Utd បានធ្វើការកាត់បន្ថយតួនាទីបុគ្គលិករហូតដល់ទៅ ២៥០កន្លែងឯណោះ។ បច្ចុប្បន្នពួកគេឈរនៅលេខរៀងទី ១៤ ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីការចាប់ផ្តើមរដូវកាលមិនសូវល្អ ខណៈគ្រូបង្វឹកលោក Erik ten Hag ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងនៅមុនការប្រកួតថ្ងៃសៅរ៍ទល់នឹង Brentford ។
ប្រភព:Besoccer

បរទេសៈ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយនឹងក្រុម Le Havre នៅប្រទេសបារាំងក្នុងការនាំយកកីឡាករវ័យ១៨ឆ្នាំ Enzo Kana-Biyik ។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករតែម្នាក់គត់ដែលទទួលបានការសុំទោស ក្រោយពីមិនបានឈ្នះពាន Ballon d’Or សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កិច្ចព្រមព្រៀងមួយនេះត្រូវបានគេមើលឃើញថា នឹងបិទបញ្ចប់នៅទីផ្សារដោះដូររដូវក្តៅខាងមុខនេះ ។ កីឡាករ Enzo Kana-Biyik បានកើតនៅទីក្រុង Paris ប្រទេសបារាំង ដែលមានឈាមជ័រជាជនជាតិ Cameroon ។ ទោះបីជាបច្ចុប្បន្នរូបគេនៅមិនទាន់មានឱកាសក្នុងការបង្ហាញវត្តមានឲ្យឈុតជាផ្លូវការណ៍ក៏ដោយ សម្រាប់ក្រុម Le Havre, Enzo បានចូលរួមហ្វឹកហាត់ជាមួយនឹងឈុតរួចទៅហើយ ហើយក្នុងឈុត U-19 រដូវកាលនេះរូបគេក៏បានរកបាន ៨គ្រាប់ផងដែរ។ Manchester United មានយុទ្ធសាស្ត្រចង់យុវជនឆ្នើមរូបនេះ ដើម្បីបញ្ជូនទៅកាន់ក្លឹប Lausanne នៅប្រទេសស្វីស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម INEOS ដែលម្ចាស់ភាគហ៊ុន ២៥ភាគរយ របស់ក្រុម […]



