
អាល្លឺម៉ង់និងត្រូវធ្វើការប្រកួតជាមួយក្រុមភ្ញៀវហូឡង់ក្នុងទីក្រុង Munich ក្នុងការប្រកួត UEFA Nations League នៅវេលាម៉ោង១និង ៤៥នាទីទាបភ្លឺឈានចូលព្រឹកថ្ងៃអង្គារស្អែកនេះសម្រាប់ពូល A៣។ក្រោយជួបគ្នាជើងទី១ដោយលទ្ធផលស្មើគ្នាកាលពីមួយខែមុននៅទឹកដី Amsterdam ក្រុមទាំងពីរនិងត្រូវធ្វើការប្រកួតគ្នាជើងទីពីរ និង ជាលើកទីបួនផងដែរ។ បច្ចុប្បន្នអាឡឺម៉ង់ឈរនៅលេខរៀងទី១(ឈ្នះ២ស្មើ១មាន៧ពិន្ទុ ខណៈហូឡង់ឈរនៅលេខរៀងទី២មាន៥ពិន្ទុ)
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ អាឡឺម៉ង់ឈ្នះ២ចាញ់១និងស្មើ២
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)អាឡឺម៉ង់
ការចូលនិវត្តន៍របស់ Manuel Neuer បានផ្តល់ឱកាសឱ្យ Marc-Andre ter Stegen ក្លាយជាអ្នកចាំទីដៃទី១របស់អាឡឺម៉ង់បន្ទាប់ពីមួយទសវត្សរ៍ក្នុងនាមជាជម្រើសទីពីរ ទោះយ៉ាងណាកីឡាករ Barcelona ត្រូវអវត្តមានរហូតដល់បញ្ចប់មួយរដូវកាលក្រោយរងរបួសពេលផ្តួល Villarreal កាលពីខែមុន។ កីឡាករឆ្នើមពីរនាក់គឺJamal Musiala និង Kai Havertz ក៏មិនមានវត្តមានសម្រាប់ក្រុមលោក Nagelsmann ខណៈ Niclas Fullkrug ដែលមិនសូវកាក់កបកំលុងពេលលេងអោយ West Ham United និងត្រូវដាក់ជំនួសមកវិញដោយ Tim Kleindienst និង Jonathan Burkardt ដែលបានចូលលេងពេលជួបបូស្នៀកន្លងមក។Undav នឹងក្លាយជាកីឡាករដែលគួរអោយចាប់អារម្មណ៏ ខណៈដែលខ្សែប្រយុទ្ធ Stuttgart រកបាន ៨ គ្រាប់ ៨ ប្រកួតចាប់តាំងពីការស៊ុតបញ្ចូលទីក្នុងការប្រកួតបញ្ច្រាសកាលពីខែមុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNubel; Kimmich, Rudiger, Tah, Mittelstadt; Andrich, Pavlovic, Gross; Wirtz, Undav, Gnabry
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៣.ពត៌មានក្រុម(ភ្ញៀវ)ហូឡង់
កំលុងពេល Van Dijk ជាប់ពីន័យមានន័យថា Matthijs de Ligt អាចនិងចាប់ផ្តើមសម្រាប់ក្រុមភ្ញៀវ ទោះបីជាមិនទាន់ទទួលបាននាទីចូលលេងច្រើនក៏ដោយ។
ការចូលនិវត្តន៍របស់ Daley Blind និងការរងរបួសរបស់ Nathan Ake, Jurrien Timber និង Quilindschy Hartman ហូឡង់មានជម្រើសតិចតួចណាស់នៅខ្សែការពារឆ្វេង ដូច្នេះកីឡាករក្រុម Tottenham គឺ Micky van de Ven នឹងត្រូវផ្លាស់ទៅលេងតួនាទីនោះម្តងទៀត។ ទោះយ៉ាងណា Koeman មិនមានវត្តមាន Frenkie de Jong អវត្តមានរយៈពេលយូរ ហើយ Teun Koopmeiners, Jerdy Schouten និង Joey Veerman ទាំងអស់ក៏អវត្តមានផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងerbruggen; Dumfries, De Vrij, De Ligt, Van de Ven; Gravenberch, Reijnders, Q Timber; Simons, Zirkzee, Gakpo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អាឡឺម៉ង់ ១:១ ហូឡង់
ប្រភព:whoscored &sportsmole&90min

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



