Close
Sponsor ads Featured-Image
គ្រូបង្វឹក Liverpool ចង់បានអតីតកូនក្រុមមកពង្រឹងតំបន់បម្រើបន្ថែមទៀត(មាន១វីឌេអូ)
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Arne Slot កំពុងជម្រុញអោយក្រុមចុះហត្ថលេខានាំយកខ្សែបម្រើ Orkun Kökçü របស់ក្លឹបយក្សព័រទុយហ្គាល់ Benfica មករួមក្រុម នៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅពាក់កណ្តាលរដូវកាល(ខែមករា ២០២៥)។គួររំលឹកថាខ្សែបម្រើរូបនេះបានលេងក្រោមការដឹកនាំរបស់លោក Slot នៅក្លឹបលីកកំពូលហូឡង់គឺ Feyenoord ខណៈអ្នកចាត់ការសញ្ជាតិហូឡង់វ័យ ៤៥ឆ្នាំ ចង់បានកីឡាករសញ្ជាតិ តួគីដើមកំណើតហូឡង់បច្ចុប្បន្នមានវ័យ ២៣ឆ្នាំមករួមចំណែកជួយក្រុមបន្ថែមទៀត ក្រោយចាប់ផ្តើមដ៏ល្អសម្រាប់រដូវកាលដំបូងនៅEPL។Arne Slot has seen enough: he wants his £67m favourite at Liverpool

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្នុង​ការ​បង្ហាញ​ខ្លួន​៩​លើកនៅរដូវកាលនេះផងដែរ​ក្នុង​គ្រប់​ការ​ប្រកួត Kökçü​រក​បាន​គ្រាប់បាល់៤​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុមបញ្ចប់ទី​៣​លើក។ចំណែកឯ Liverpool រកបានជ័យជំនះ ៦ ប្រកួតក្នុងចំណោម ៧ ប្រកួតដំបូងក្នុងក្របខ័ណ្ឌ Premier League។

ads

Komst van Orkun Kökcü bij Liverpool lijkt onnodig na opleving Ryan Gravenberch | FootballTransfers.com

គួររំលឹកថាទោះបីជាមិនទាន់បានចាយលុយក្នុងទីផ្សារដោះដូរកីឡាករកាលពីរដូវក្តៅក៏ដោយ ក៏Liverpool ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីដែលបានបន្តតំណែងពីលោក Jurgen Klopp បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងទម្រង់លេងល្អនៅរដូវកាលនេះ។ទោះយ៉ាងណាក្នុងចំណោមកីឡាករដែលបានចុះហត្ថលេខានៅរដូវក្តៅពីររូបគឺខ្សែបម្រើអន្តរជាតិអ៊ីតាលី Federico Chiesa និងអ្នកចាំទីសញ្ជាតិចរចៀ Giorgi Mamardashvili គឺChiesa និងអាចចូលលេងមួយក្លឹបភ្លាមៗ។ទោះយ៉ាងណាសម្រាប់ Mamardashviliក្នុងលក្ខខណ្ឌខ្ចីជើងនៅ Valencia ក្នុងនាមក្លឹបដើមនៅឡើយ។

ប្រភព:Catchoffside
វីដេអូ:

អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031