

(អង់គ្លេស)៖ ក្នុងរាត្រីដ៏រំជួលចិត្តនៅកីឡដ្ឋាន Wembley ប្រទេសក្រិកបានយកឈ្នះក្នុងលទ្ធផល ២:១ ទៅលើតោកំណាចអង់គ្លេស ក្នុងការប្រកួតនៅ UEFA Nations League។ បន្ទាប់ពីចប់ការប្រកួត អ្នកគាំទ្រអង់គ្លេសសុទ្ធតែរិះគន់នូវចំណុចដូចគ្នា បន្ទាប់ពីបានមើលការប្រកួតដ៏អនាធិបតេយ្យទល់នឹងប្រទេសក្រិក។ នេះជាបរាជ័យលើកដំបូងរបស់គ្រូអង់គ្លេសថ្មីលោក Lee Carsley ចាប់តាំងពីជំនួសតំណែងលោក Gareth Southgate ជាអ្នកចាត់ការបណ្ដោះអាសន្នរបស់អង់គ្លេសមក។

គួរជម្រាបដែរថា អ្នកកាន់តំណែងមានវ័យ ៥០ឆ្នាំ បានចាប់ផ្តើមបានយ៉ាងត្រចះត្រចង់ បន្ទាប់ពីបានយកឈ្នះលើសាធារណរដ្ឋអៀរឡង់ និងហ្វាំងឡង់កាលពីខែមុន ប៉ុន្តែខណៈពេលនេះទម្រង់លេងរបស់គាត់បានបង្ហាញពីការខ្វះភាពច្នៃប្រឌិត និងការជ្រើសរើសអ្នកលេង។ មនុស្សជាច្រើនមានអារម្មណ៍ខកចិត្តចំពោះការអនុវត្តន៍ទម្រង់ទាំងមូល ហើយកំពុងអំពាវនាវឲ្យមានការផ្លាស់ប្តូរ ដើម្បីធ្វើឱ្យក្រុមមានការកែលម្អសម្រាប់ការបង្ហាញនៅថ្ងៃអនាគត៕
ប្រភព៖ SPORTbible

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



