Close
Featured-Image
Prediction:អនាតតតាហាក់និងសម្រេចក្នុងលទ្ធផលជាមួយ Aston Villa រឺយ៉ាងណា?
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man.Utd លោក Erik ten Hag កំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងបើទោះបីជាទទួលលទ្ធផលវិជ្ជមានក្នុងការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យជាមួយនឹងក្រុម Aston Villa នៅកីឡដ្ឋាន Villa Park វេលាម៉ោង ៨យប់ ។សម្រាប់ក្រុមភ្ញៀវ Man.Utd បានត្រឹមប្រកួតស្មើ ៣-៣ ក្នុងការប្រកួតក្របខណ្ឌEuropa League ជាមួយ Porto កាលពីថ្ងៃព្រហស្បតិ៍ ខណៈក្រុមលោក Unai Emery បានបង្កើតការខកចិត្ត​និងសាងប្រវត្តិសាស្រ្តច្រំដែលក្នុងក្របខ័ណ្ឌ Champions League ការផ្តួលក្រុម តាមរយៈការផ្តួលក្រុមBayern Munichនៅក្របខណ្ឌ UCL ដោយលទ្ធផល ១ទល់និង០។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយMan.Utd ឈ្នះ៤ចាញ់១ ខណៈការជួបគ្នាចុងក្រោយបង្អស់នៅខែកុម្ភៈ ឆ្នាំ២០២៤ក្រុម Man.Utd យកឈ្នះម្ចាស់ផ្ទះដោយលទ្ធផល ២ទល់និង១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Aston Villa vs Manchester United - English Premier League 11 February 2024 | Manchester United | Manchester United

២.ពត៌មានក្រុមAston Villa (ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Martinez; Konsa, Carlos, Torres, Digne; Rogers, Barkley, Tielemans, Philogene; Duran, Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

Unwavering' Man United ace named in BBC Team Of The Week
៣.ពត៌មានក្រុមMan.Utd (ភ្ញៀវ)
ក្រោយពីទទួលបានកាតក្រហមកំលុងការប្រកួត Tottenham និងត្រូវរងបម្រាមបីប្រកួត ប៉ុន្តែកំហុសត្រូវបានលុបចោលវិញសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League ទោះយ៉ាងណាកាពីតែនក្រុនរូបនេះត្រូវបានបណ្តេញចេញសាជាថ្មីកំឡុងការប្រកួតទល់និង Porto នៅក្របខណ្ឌ Europa League ក៏ដោយ។Luke Shaw (កំភួន​ជើង), Tyrell Malacia (ជង្គង់) និង Leny Yoro (ជើង) ខណៈ Mason Mount ត្រូវ​វាយតម្លៃជាក់ស្តែង។ខ្សែបម្រើ Kobbie Mainoo ក៏ត្រូវបានបង្ខំឱ្យចេញពីការប្រកួតពេលចាញ់ Tottenham សប្តាហ៍មុនហើយមិនបានចូលលេងក្នុងការប្រកួតកាលពីថ្ងៃព្រហស្បតិ៍នៅក្របខណ្ឌ Europa League តែបានហ្វឹកហាត់កាលពីដើមសប្តាហ៍នេះ ហើយអាចត្រលប់មកវិញនៅ Villa Park។Marcus Rashford ដែលបានចូលលេងជម្រើស១១នាក់ដំបូងបាន ៤៥ នាទីកាលពីថ្ងៃព្រហស្បតិ៍ ត្រៀមចូលលេងជាមួយ Alejandro Garnachoខណៈ Amad Diallo មិនត្រូវបានដាក់ចូលលេងទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Mazraoui, De Ligt, Maguire, Dalot; Eriksen, Ugarte; Garnacho, Fernandes, Rashford; Zirkzee
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Aston Villa ២:៣ Man.Utd
ប្រភព:whoscored &sportsmole

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 36 25 8 3 83 37 +46 83
    2 Arsenal 37 19 14 4 67 33 +34 71
    3 Newcastle United 37 20 6 11 68 46 +22 66
    4 Chelsea 37 19 9 9 63 43 +20 66
    5 Aston Villa 37 19 9 9 58 49 +9 66
    6 Manchester City 36 19 8 9 67 43 +24 65
    7 Nottingham Forest 37 19 8 10 58 45 +13 65
    8 Brentford 37 16 7 14 65 56 +9 55
    9 Brighton & Hov… 36 14 13 9 59 56 +3 55
    10 Fulham 37 15 9 13 54 52 +2 54
    11 AFC Bournemouth 36 14 11 11 55 43 +12 53
    12 Crystal Palace 36 12 13 11 46 48 -2 49
    13 Everton 37 10 15 12 41 44 -3 45
    14 Wolverhampton Wanderers 36 12 5 19 51 64 -13 41
    15 West Ham United 37 10 10 17 43 61 -18 40
    16 Manchester United 37 10 9 18 42 54 -12 39
    17 Tottenham Hotspur 37 11 5 21 63 61 +2 38
    18 Leicester City 37 6 7 24 33 78 -45 25
    19 Ipswich Town 37 4 10 23 35 79 -44 22
    20 Southampton 37 2 6 29 25 84 -59 12
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031  
  • Sponsor by 88Bol