
មានបំណងចង់ស្វែងរកជ័យជំនះលើកដំបូងឡើងវិញបន្ទាប់ពីការបរាជ័យក្នុងក្របខណ្ឌ Premier League ក្រុមបិសាចក្រហម Man. United ធ្វើដំណើរទៅកាន់កីឡដ្ឋាន Estadio do Dragao ដើម្បីជួបក្រុមយក្សព័រទុយហ្គាល់ Porto ក្នុងការប្រកួត Europa League លើកទីពីររបស់ពួកគេនៅរដូវកាលថ្មីនៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសុក្រស្អែកនេះ។Man.Utd ធ្វើមិនបានល្អទេដោយបរាជ័យក្នុងលទ្ធផល ៣ទល់និង០នៅលើទឹកដីខ្លួនឯងក្រោមថ្វីជើង Tottenham Hotspur កាលពីថ្ងៃអាទិត្យ ផ្ទយស្រលះពីម្ចាស់ផ្ទះ Porto ដែលបានយកឈ្នះលើក្រុម Arouca ក្នុងលទ្ធផល 4-0 ក្នុងក្របខ័ណ្ឌ Primeira Liga ។ ៦ប្រកួតចុងក្រោយ Porto ឈ្នះ៤ចាញ់២ ខណៈ Man.Utd ឈ្នះ២ស្មើ២និងចាញ់២នៅគ្រប់ក្របខណ្ឌប្រកួតដូចគ្នា។ សម្រាប់ ១លើកចុងក្រោយនៅ Europa League Porto ចាញ់ Bodo ខណៈ Man.Utd ស្មើ FC Twente។
១.ប្រវត្តិជួបគ្នា
៥ដងចុងក្រោយ Man.Utd ឈ្នះ២ស្មើ២និងចាញ់១។
២.ពត៌មានក្រុមPorto(ម្ចាស់ផ្ទះ)
Porto នឹងត្រូវអវត្តមានកីឡាករ Zaidu Sanusi និង Ivan Marcano (ទាំងពីររងរបួសសរសៃពួរACL) ដោយសាររបួស ខណៈ Otavio បានអវត្តមានបីប្រកួតចុងក្រោយដោយបញ្ហាសាច់ដុំ ហើយតែមិនទាន់ច្បាស់។ក្រុមមិនទាន់ប្រាកដថាកីឡាករ ដែឡខ្ចីជើងពី Arsenal កីឡាករ Fabio Vieira ក្រោយពីចុងសប្តាហ៍មុន ខ្សែបម្រើរូបនេះបានចូលមកចូលលេង ២០ នាទីចុងក្រោយ ។Omorodion ដែលមានទំនាក់ទំនងផ្លាស់មក Chelsea កាលពីរដូវក្តៅមុនពេលចូលរួមជាមួយ Porto បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត Europa League របស់គាត់កាលពីលើកមុន និងត្រូវលេងប្រយុទ្ធជួរមុខជាមយយការការគាទ្រពីសំណាក់ខ្សែបម្រើស្លាប Pepe និង Galeno ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCosta; Mario, Pedro, Perez, Moura; Gonzalez, Varela; Pepe, Sousa, Galeno; Omorodion
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
សម្រាប់ Man Unitedកីឡាករ Leny Yoro (ជើង), Luke Shaw (កំភួនជើង), Tyrell Malacia (ជង្គង់) និង Mason Mount (ជង្គង់) ទាំងអស់ត្រូវបានដកចេញ ប៉ុន្តែ Ten Hag ត្រូវបានជំរុញដោយការវិលត្រឡប់ទៅហ្វឹកហាត់របស់ Kobbie Mainoo និង Harry Maguire ដែលបានចូលរួមហ្វឹកហាត់ទាំងពីរបន្ទាប់ពីអតីតកីឡាកររូបនេះត្រូវបានដកខ្លួនចេញពេលប្រកួតជាមួយក្រុម Spurs ដោយមានបញ្ហាសាច់ដុំ ហើយកីឡាកររូបនេះបានអវត្តមានទាំងស្រុងជាមួយនឹងការវាយបក។ទាំងអតីតកីឡាករ Porto គឺ Casemiro Christian Eriksen និងលេងជាខ្សែបម្រើកណ្តាលជាមួយ Ugarte ប្រសិនបើ Mainoo មិនមានការចាប់ផ្តើម ខណៈដែលប្រធានក្រុម Fernandes អាចបន្តក្នុងតួនាទីលេខ ១០ បើទោះបីជាគាត់ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។ Joshua Zirkzee និងអាចលេងបម្រុងខណៈRasmus Hojlund អាចវិលមកវិញប៉ុន្តែ Amad Diallo និង Antony នៅបន្តប្រយុទ្ធជាមួយ Alejandro Garnacho និង Marcus Rashford ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Mazraoui, De Ligt, Martinez, Dalot; Eriksen, Ugarte; Diallo, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Porto ១ : ១ Man.Utd
ប្រភព:whoscored &sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



