

បន្ទាប់ពីទទួលជ័យជំនះលើគូប្រជែងរួមទីក្រុង Inter Milan សម្រាប់ការប្រកួតក្របខណ្ឌ SerieA កាលពីសប្តាហ៍មុន AC Milan កំពុងសម្លឹងចង់ស្វែងរកការឈ្នះជាលើកទីបីជាប់គ្នានៅលីកកំពូលអ៊ីតាលីនៅក្នុងការប្រកួតនាវេលាម៉ោង ១និង ៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃសៅរ៍នៅពេលដែលពួកគេស្វាគមន៍ក្រុមភ្ញៀវ Lecce មកកាន់ទឹកដី San Siro ។ជ័យជម្នះរបស់ Rossoneri លើសត្រូវចាស់ Inter Milan បានបន្ធូរបន្ថយសម្ពាធលើ Paulo Fonseca ខណៈឥឡូវនេះក្នុងនាមជាម្ចាស់ផ្ទះក្រុមរបស់គាត់ជួបគូប្រកួតដោយមិនបានទទួលជ័យជម្នះសោះគិតចាប់តាំងពីខែសីហា។ សម្រាប់៦ប្រកួតចុងក្រោយរបស់ AC.Milan ធ្វើមិនសូវបានល្អទេនៅគ្រប់ក្របខណ្ឌប្រកួតដោយឈ្នះ២ស្មើ២និងចាញ់១ ខណៈ Leece ចាញ់២ស្មើ២និងឈ្នះតែ១លើកប៉ុណ្ណោះ។

១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ AC.Milan ឈ្នះ២ចាញ់១និងស្មើ២។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)AC.Milan
AC.Milan មានកីឡាករ Alvaro Morata និង Tammy Abraham ចាប់ដៃគូគ្នានៅតំបន់ប្រយុទ្ធខណៈគ្រូបង្វឹកលោក Paulo Fonseca នឹងត្រៀមដាក់អោយពួកគេទាំងពីរលេងខាងលើដោយការគាំទ្រពី Raphael Leao និង Christian Pulisic។កីឡាករមួយចំនួនមានរបួសដូចជា Marco Sportiello (ដៃ), Ismael Bennacer (កជើង) និង Alessandro Florenzi (សរសៃពួរ) ខណៈដែលប្រធានក្រុម Davide Calabria (សាច់ដុំ) នៅតែជាមន្ទិល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Emerson, Tomori, Gabbia, Hernandez; Fofana, Reijnders; Pulisic, Morata, Leao; Abraham
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៤
៣.ពត៌មានក្រុម(ភ្ញៀវ)Leece
Lecce បានធ្វើការផ្លាស់ប្តូរមួយចំនួនសម្រាប់ការប្រកួតដើមសប្តាហ៏មានដូចជា Federico Baschirotto ខណៈខ្សែប្រយុទ្ធ Nikola Krstovic និង Giallorossi
ត្រូវគ្រូបង្វឹកLuca Gotti នឹងនាំយកអ្នកទាំងពីរដាក់អោយលេងជម្រើស១១នាក់ដំបូងក្នុងនាមជាភ្ញៀវ រួមជាមួយនឹងអ្នកចាំទីជម្រើសដំបូង Wladimiro Falcone និងអតីតខ្សែប្រយុទ្ធ Milan គឺAnte Rebic លេងទល់និងក្លឹបចាស់។ខ្សែការពារស្លាបសញ្ជាតិបារាំង Frederic Guilbert ត្រូវបានបណ្តេញចេញនៅពាក់កណ្តាលទីពីរពេលប្រកួតស្មើ Parma ដូច្នេះ Andy Pelmard ទំនងជានឹងជំនួសតំណែងសម្រាប់មិត្តរួមជាតិដែលត្រូវបានព្យួរ។ ចំណែក Mohamed Kaba (របួសសរសៃពួរ) និង Medon Berisha (ភ្លៅ) ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFalcone; Pelmard, Gaspar, Baschirotto, Gallo; Ramadani, Coulibaly; Dorgu, Rebic, Morente; Krstovic
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ AC.Milan ៣ : ០ Leece
ប្រភព:whoscored &AI &sportsmole

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញ ក្រុមតោខៀវ Chelsea បានយកឈ្នះទៅលើក្រុម Fluminense ក្នុងលទ្ធផល ២ទល់នឹង០ ខណៈដែលខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Joao Pedro រកបាន២គ្រាប់ម្នាក់ឯង សម្រាប់ Chelsea ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Chelsea ឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖



