Close
Sponsor ads Featured-Image
ប្រធានក្លឹប Marseille ពោលពាក្យបែបនះក្រោយទិញ Greenwood មករួមក្រុម(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ប្រធានក្លឹបលោក Pablo Longoria ប្រធានក្លឹបMarseille បានលើកឡើងថា រូបលោកបានមើលព័ត៌មានចុះផ្សាយទាំងអស់ ជុំវិញការចុះហត្ថលេខានាំយក Mason Greenwood ពីក្រុមបិសាចក្រហម Man. United កាលពីដើមរដូវកាលនេះ ក្នុងតម្លៃ២៦,៦លានផោន។ លោកLongoria បានលើកឡើងយ៉ាងដូច្នេះថាៈខ្ញុំមិនមានការសោកស្តាយចំពោះកិច្ចព្រមព្រៀងនេះទេ។Greenwood វ័យ ២២ ឆ្នាំបានចាកចេញពីទឹកដី Old Trafford មកកាន់ប្រទេសបារាំងក្នុងខែសីហា និងបានចុះកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៩ ក្រោយឆ្លងកាត់បទចោទប្រកាន់ផ្លូវច្បាប់លើខ្សែប្រយុទ្ធស្លាបវ័យក្មេងជំនាញជើងឆ្វេងរូបនេះជុំវិញការប្រើប្រាស់អំពើហិង្សា និងការប៉ុនប៉ងរំលោភមិត្តស្រី ត្រូវបានទម្លាក់ចោលបទចោតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ex-Man Utd forward Mason Greenwood labelled 'the best player in Ligue 1' after 'extraordinary' start at Marseille

ads

Image

Greenwood ស៊ុតបាន ៥ គ្រាប់ក្នុង ៣ ប្រកួតដំបូងចាប់តាំងពីចូលរួមជាមួយក្លឹប Ligue ១  និងបានឈ្នះពានកីឡាករលេងល្អរបស់ក្លឹប Olympic Marseille August Player Of The Month Award 2024​ កាលពីពេលថ្មីៗនេះ។ទោះជាយ៉ាងណាក៏ដោយ អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្រុមជម្រើសជាតិអង់គ្លេស លោក Lee Carsley បានលើកឡើងថាៈGreenwood នៅមិនទាន់ជាកីឡាករដែលក្រុមនិងពិចារណាជ្រើសទេ ។ មើលឃើញបែបនេះប្រធាន Longoria បាននិយាយថាគាត់មិនអាចពន្យល់ពីមូលហេតុដែល Greenwood មិនត្រូវបានគេពិចារណាលេងអោយជម្រើសជាតិអង់គ្លេស ដោយនិយាយយ៉ាងខ្លីថាៈ ខ្ញុំមិនចង់ឆ្លើយសំណួរបែបនេះដោយការគោរពចំពោះមនុស្សគ្រប់គ្នាទេ។តែខ្ញុំចូលចិត្តនិយាយអំពីអ្វីដែល Mason កំពុងធ្វើនៅប្រទេសបារាំង និង Marseille ព្រោះយើងសប្បាយចិត្តខ្លាំងណាស់ជាមួយទម្រង់លេងដែលគាត់បានជួយក្រុម។គួរកត់សម្គាល់ថាគ្រាប់បាល់របស់ Greewood បានជួយឱ្យ Marseille ចាប់ផ្តើមរដូវកាលថ្មី ២០២៤-២០២៥ មិនស្គាល់ចាញ់ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី De Zerbi អតីតគ្រូបង្វឹកBrighton ។

ប្រភព:BBC

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
សឹងមិនគួរឲ្យជឿ! Fluminense អាចផ្តួល Inter Milan ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន (មានវីដេអូ)
featured image

(USA)៖ ក្លឹបមកពីលីគប្រេស៊ីល Fluminense បានធ្វើឲ្យក្រុម Inter Milan មានការភ្ញាក់ផ្អើលជាមួយនឹងការផ្តួលពួកគេនូវជ័យជម្នះ ២:០ ដើម្បីឈានទៅលេងវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ ដែល Inter Milan នឹងត្រូវប៉ះតទល់នឹងក្លឹប Al Hilal ៕អត្ថបទកំពុងចាប់អារម្មណ៍៖ គុណភាពអត់ហ្នឹង? Real Madrid សម្លឹងឃើញកីឡាករវ័យក្មេងម្នាក់ យកមកជំនួស Modric សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30