
អ្នកចាត់ការក្លឹប Manchester United លោក Erik ten Hag បានច្រានចោលការរិះគន់ចុងក្រោយរបស់ Cristiano Ronaldo និងចាត់ទុកថាវាគ្រាន់ជាសម្លេងមួយពីខាងក្រៅ តែមិនបាននាំអោយមានអ្វីរំខានដល់ការតាំងចិត្តដឹកនាំក្រុមរបស់លោកទេនោះទេ។គួររំលឹកថាកីឡាករAl-Nassr បច្ចុប្បន្នមានវ័យ ៣៩ឆ្នាំ និងឈានចូលវ័យ ៤០ឆ្នាំនៅខែកុម្ភៈ ២០២៤ បាន រិះគន់ក្នុងន័យស្ថាបនាសម្រាប់អតីតក្លឹប Man.Utd កំលុងពេលមានវត្តមាននៅក្នុងកម្មវិធីPodcast ជាមួយអតីតមិត្តរួមក្រុម Man Utd លោក Rio Ferdinand ថាក្លឹបមានចំនុចខ្វះខាតជាច្រើនក្រៅពីកីឡាករ វីរបុរសដែលធ្លាប់ជួយក្លឹបលើកពាន Uefa Champion League ចុងក្រោយកាលពីឆ្នាំ២០០៨បានលើកឡើង ពីចំនុចសំខាន់ៗដែលក្នុងនោះរួមមានហេដ្ឋារចនាសហព័ន្ធក្លឹប នៅមិនទាន់អាចមានសមត្ថភាពប្រជែងពានPremier League បានជាលើកដំបូងនៅឡើយទេពោលគិតចាប់តាំងពីឆ្នាំ២០១៣មក។
Cristiano Ronaldo ក៏បានផ្តល់យល់បល់ដល់ អតីតគ្រូបង្វឹករូបនេះផងដែរថា គាត់គួរតែស្តាប់យោបល់របស់លោក Rudd Vannistelrooy និង អតីតរៀមច្បងមួយចំនួនទៀតមានដូចជា Paul Schole, Roy Keane, Rio Ferdnand និង Gary Neville ជាដើម ដើម្បីកសាងសមត្ថភាពក្រុមនិងកីឡាករឡើងវិញ ព្រោះពួគគាត់ដឹងនិងយល់ពីក្លឹបច្បាស់។
ទោះយ៉ាងណាឆ្លើយតបនិងការរិះគន់នេះមុនពេលដឹកនាំក្រុមធ្វើដំណើរទៅជួបក្លឹប Southampton នៅថ្ងៃសៅរ៍ស្ងែកនេះ គ្រូបង្វឹកសញ្ជាតិហូឡង់បានលើកឡើងថាៈ គាត់មានសិទ្ធិក្នុងការយល់ឃើញ និង ផ្តល់ពាក្យរិះគន់ តែការពិតគាត់កំពុងនៅ ប្រទេសអារ៉ាប៊ីសាអូឌីត ដូច្នេះគាត់ពិតជានៅឆ្ងាយពី Manchester។ វាមិនប៉ះពាល់អ្វីដល់ខ្ញុំទេ។ ខ្ញុំដឹងថាតើយើងនៅកន្លែងណា ហើយយើងត្រូវធ្វើអ្វី និងទីកន្លែងដែលយើងត្រូវទៅ ។អ្នកចាត់ការវ័យ៥៤ឆ្នាំបន្ថែមថាៈខ្ញុំធ្លាប់និយាយថាក្រុមកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល។ យើងត្រូវបញ្ចូលកីឡាករវ័យក្មេងជាច្រើននៅក្នុងក្រុម ហើយត្រូវដោះស្រាយបញ្ហារបួស និងនាំយកកីឡាករមួយចំនួនបញ្ចូលក្នុងក្រុមវិញ។ខ្ញុំនិយាយមិនមែនជាលេសអ្វីទេ ការពិតនរណាមិនចង់ដឹកនាំក្រុមឈ្នះរាល់ការប្រកួតទោះបីជាពេលខ្លះយើងមិនមានកីឡាករគ្រប់គ្រាន់ក៍ដោយ។
ប្រភព:Besoccer
វីដេអូ:

[រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥] ៖ វិស័យកីឡាអេឡិចត្រូនិកកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើបរិវត្តកម្ម ខណៈដែលក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលឈានមុខនៅកម្ពុជា បានប្រកាសចូលខ្លួនសហការណ៍ជាដៃគូយុទ្ធសាស្ត្រ រយៈពេលបីឆ្នាំ ជាមួយក្រុមហ៊ុន មូនតុនហ្គេម ដែលជាក្រុមហ៊ុនហ្កេមអន្តរជាតិ ដែលបង្កើត ផលិត និងចែកចាយវីដេអូហ្គេម។ ការសហការណ៍នេះ គូសបញ្ជាក់ពី ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន សែលកាត ក្នុងការជំរុញឱ្យប្រព័ន្ធអេកូអ៊ីនធឺណិត មានល្បឿនលឿន សម្រាប់កីឡាអេឡិចត្រូនិក និងអ្នកលេងហ្គេម មានសមត្ថភាពចម្រើនផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអ៊ីតាលីពិចារណាបញ្ចប់តំណែងគ្រូបង្វឹកក្រោយចាញ់ធ្ងន់ករ២លើកចុងក្រោយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ដោយមានមូលដ្ឋានតាំងពីឆ្នាំ ២០១៨ លើការអភិវឌ្ឍកីឡាអេឡិចត្រូនិកមក ក្រុមហ៊ុន សែលកាត បានបន្តកិច្ចខិតខំប្រឹងប្រែងរហូត ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ក្នងការបណ្តុះបណ្តាលទេពកោសល្យ និងវិជ្ជាជីវៈ ដើម្បីប្រកួតប្រជែងកីឡានេះ តាមរយៈដៃគូ ជាមួយអ្នកដឹកនាំក្នុងវិស័យកីឡាអេឡិចត្រូនិក ដូចជាក្រុមហ៊ុន មូនតុនហ្គេមនេះ នេះជាដើម។ កីឡាអេឡិចត្រូនិកនៅកម្ពុជានេះ មានការរីកចម្រើន លើសពីការកម្សាន្តទៅទៀត កំណើនយ៉ាងឆាប់រហ័ស […]



