
(រាជធានីភ្នំពេញ)៖ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានអស់ឱកាសឡើងទៅវគ្គជុំទី៣ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup Saudi Arabia ២០២៧ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិស្រីលង្កា ដោយលទ្ធផលការស៊ុតបាល់ ១១ម៉ែត្រ កាត់សេចក្តី ២-៤ ក្រោយចំណាយពេល ១២០នាទី លេងស្មើគ្នា ២-២ នៅយប់រាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជំនួបកាត់សេចក្ដីជើងទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីលេងជើងទី១ ស្មើគ្នា ០-០ នៅលើទឹកដីប្រទេសស្រីលង្កា ។
គួរបញ្ជាក់ផងដែរថា តាមរយៈជ័យជម្នះមួយនេះក្រុមជម្រើសជាតិស្រីលង្កា មានឱកាសឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup Saudi Arabia ២០២៧ បន្តទៀត៕
ប្រភពAFC Asian Cup Saudi Arabia 2027៖ សហព័ន្ធកីឡាបាលល់ទាត់កម្ពុជា

ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ថ្មីលោក Xabi Alonso និងផែនការយុទ្ធសាស្រ្តរយៈពេលវែងនោះ ក្រុមបានសម្លឹងឃើញកីឡាករដែលមានកេរ្ត៍ឈ្មោះ ៣រូបដែលនិងក្លាយជាកីឡាករដែលអាចចាកចេញពីក្លឹបពួកគេដោយគ្មានតម្លៃខ្លួន(Free Transfer) ។បើយើងក្រលេកមើលកីឡាករបច្ចុប្បន្នមានអ្នកចាំទី Thibaut Courtois និង David Alaba បច្ចុប្បន្នឈានចូលវ័យជ្រេ ហើយងាកមក Antonio Rudiger ទម្រង់លេងធ្លាក់ចុះ។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខាងក្រោមនេះជាកីឡាករ ៣រូប Real Madrid បានកំនត់គោលដៅនាំយកពួកគេមកកាន់ទឹកដី Santiago Bernebeu នៅពេលកិច្ចសន្យារបស់ពួកគេនិងអស់សុពលភាពនៅបញ្ចប់រដូវកាល2025-2026 នេះ។ វីដេអូ: 1.Ibrahim Konate ខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះត្រូវបានផ្តល់ការកោតសរសើរ និងផ្តល់គុណតម្លៃបំផុតពីសំណាក់អ្នកចាត់ការសញ្ជាតិអេស្បាញ។ស្របពេល Antonio Rudiger និង David Alaba លែងស្ថិតក្នុងផែនការប្រើប្រាស់រយៈពេលយូរបន្តទៀតរបស់ក្លឹប […]


