Close
ads Featured-Image
Prediction: ប្រេស៊ីលអាចស្តារមុខមាត់ពេលជួបអេក្វាឌ័រវគ្គជម្រុះ World Cup​​ ២០២៦ បានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមជម្រើសជាតិប្រេស៊ីលនឹងបន្តយុទ្ធនាការជម្រុះ World Cup ឆ្នាំ ២០២៦ របស់ពួកគេឡើងវិញខណៈក្រុមជើងឯក World Cup ៥សម័យត្រូវបើកទ្វារកីឡដ្ឋាន Estadio Major Antonio Couto Pereira នៅវេលាម៉ោង៨ព្រឹកស្អែកស្វាគមន៏ក្រុមជម្រើជាតិអេក្វាឌ័រ។ប្រេស៊ីលកំពុង​ឈរ​នៅ​លេខ​រៀង​ទី​៦​ដោយ​មាន​៧​ពិន្ទុ​ខណៈ​ដែល​ក្រុម​ភ្ញៀវ​ឈរនៅលេខរៀងទី ៤មាន ១១ពិន្ទុ ក្រោយប្រកួតបាន៦លើក។៦ប្រកួតចុងក្រោយរបស់ប្រេស៊ីលឈ្នះ២ស្មើ១និងចាញ់៣លើកចុងក្រោយខណៈអេក្វាឌ័រឈ្នះ៣ស្មើ២និងចាញ់១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

១.ប្រវត្តិជួបគ្នា

ads

ប្រេស៊ីលឈ្នះ២ស្មើ៣មិនដែលចាញ់។

World Cup 2026: What cities will host USA, Mexico & Canada finals? |  Goal.com English Saudi Arabia

Brazil 1-1 Ecuador (28 Jun, 2021) Game Analysis - ESPN (IN)

២.ពត៌មានក្រុមប្រេស៊ីល(ម្ចាស់ផ្ទះ)
ប្រេស៊ីលមិនមានខ្សែប្រយុទ្ធ Al-Hilal Neymar នៅបន្តមានបញ្ហារបួសសរសៃពួរទោះបីបានព្យាបាលរបួសតាំងពីខែតុលាឆ្នាំ ២០២៣ ។Yan Couto របស់ Borussia Dortmund និង Savinho របស់ Manchester City ដែលជាមិត្តរួមក្រុមនៅ Girona កាលពីរដូវកាលមុន ទាំងពីរនាក់ត្រូវបានបង្ខំឱ្យដកខ្លួនចេញពីក្រុមដោយសាររបួស។កីឡាករRaphinha ជាប់បម្រាម អាចសម្រេចចិត្តជ្រើសរើសខ្សែរប្រយុទ្ធរបស់ក្រុម Real Madrid ទាំងអស់ដែលមាន Rodrygo, Vinicius Junior និង Endrick ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Danilo,Marquinhos, Gabriel, Arana; Andre, Guimaraes, Paqueta; Rodrygo, Vinicius, Endrick
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
Brazil vs Ecuador - Final Score - June 27, 2021 | FOX Sports

2024 Copa America: Paraguay Vs Brazil, Time For Selecao To Fix Results

Remember the image of us on the bike': Endrick reveals what Rodrygo and Vinicius told him about Madrid - Football | Tribuna.com
៣.ពត៌មានក្រុមអេក្វាឌ័រ(ភ្ញៀវ)
Christian Ramirez ដែលត្រូវបានបង្ខំឱ្យដកខ្លួនចេញពីក្រុមបន្ទាប់ពីរូបគេបានរងរបួសកជើងក្នុងការប្រកួតជម្រុះ Europa League របស់ Ferencvaros ជាមួយ Borac ។Pervis Estupinan របស់ Brighton & Hove Albion មិនបានលេងឱ្យប្រទេសរបស់គាត់ចាប់តាំងពីខែមីនាឆ្នាំ 2023 ដោយសារតែរបួ ហើយត្រូវបានរំពឹងថានឹងចាប់ផ្តើមជាមួយប្រេស៊ីល។
Enner Valencia ដែលជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់របស់អេក្វាឌ័រនឹងដឹកនាំការវាយប្រហារ ហើយគាត់នឹងសម្លឹងរកការបន្ថែមគ្រាប់បាល់ ៤១គ្រាប់ សម្រាប់ប្រទេសរបស់គាត់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGalindez; Preciado, Hincapie, Pacho, Estupinan; Caicedo, Franco, Gruezo; Paez, Sarmiento, Valencia
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-២-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Brazil ២ : ១ Equador
ប្រភព:ESPN &&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
អ្នកមានបារាំង PSG បំបាក់ AT Madrid ដោយការលេងបត់តារាងតែម្តង (មានវីដេអូ)
featured image

(សហរដ្ឋអាមេរិក)៖ ក្លឹបអ្នកមានបារាំង Paris Saint-German បានផ្តួលបំបាក់យកឈ្នះក្លឹបយក្សមកពីអេស៉្បាញ Atletico Madrid ក្នុងលទ្ធផល ៤:០ ក្នុងវគ្គសន្សំពិន្ទុព្រឹត្តិការណ៍ FIFA Club Wolrd Cup ឆ្នាំ ២០២៥៕អត្ថបទកំពុងចាប់អារម្មណ៍៖ អ្នកមានបារាំង PSG បំបាក់ AT Madrid ដោយការលេងបត់តារាងតែម្តង (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30