
Al Nassr បានបញ្ចប់កុងត្រារបស់អតីតខ្សែការពារស្លាបឆ្វេង Alex Telles ពោលគឺត្រឹមតែ ១២ ខែប៉ុណ្ណោះបន្ទាប់ពីអតីតកីឡាកររបស់ Manchester Unitedបានមកដល់ទឹកដី Saudi Pro League ក្នុងតម្លៃ ៤លានផោន ទោះយ៉ាងណាទំនាក់ទំនងរបស់Telles ជាមួយគ្រូបង្វឹកលោក Luis Castro បានធ្លាក់ចុះ ដែលជាដើមហេតុនៃការឈានដល់ផ្លូវបំបែកយោងប្រភពការចុះផ្សាយរបស់អ្នកជំនាញផ្នែកពត៌មានទីផ្សារដោះដូរកីឡាករសញ្ជាតិអ៊ីតាលីលោក Fabrizio Romano បានចុះផ្សាយកាលពីថ្ងៃចន្ទដើមខែកញ្ញានេះ។
គួរកត់សម្គាល់ថាកីឡាករអន្តរជាតិប្រេស៊ីល Telles បានចូលរួមជាមួយអតីតមិត្តរួមក្រុមបិសាចក្រហមគឺកំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo នាក្របខណ្ឌកំពូលប្រទេសអារ៉ាប៊ីសាអូឌីត ខណៈរូបគេបានចាប់ផ្តើមចូលលេងបានត្រឹមតែពីរប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ។ បច្ចុប្បន្នមានវ័យ ៣១ឆ្នាំTelles ចូលលេងបាន ៣៨ ដងក្នុងរយៈពេល ១៤ ខែរបស់គាត់ដោយស៊ុតបញ្ចូលទីបាន 3 ដងក្នុងការប្រកួតទាំងអស់សម្រាប់ក្លឹប។
នៅមិនទាន់បានរលុបបាត់ពត៌មានចុះផ្សាយផង Telles បានសម្រេចព្រមព្រៀងផ្លាស់ទៅកាន់ក្លឹប Botafogo របស់ប្រេស៊ីលដោយគ្មានតម្លៃខ្លួន(Free Agent) ជាមួយនិងការត្រៀមចុះហត្ថលេខារយៈពេល ២ឆ្នាំកន្លះ យោងប្រភពពីGlobo Exporte បានចុះផ្សាយ។
ប្រភព:Dailypost
វីដេអូ:

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖



