

កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo បានបន្តបំបែកកំណត់ត្រានៅក្រៅទីលានបាល់ទាត់ បន្ទាប់ពីរូបលោកត្រូវបានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមយក្សចុច Following លើChannel Youtube ផ្លូវការណ៏មានឈ្មោះថា UR.Cristiano របស់កំពូលខ្សែប្រយុទ្ធស្លាបរបស់ក្រុម Al-Nassr រូបនេមានកើនដល់ ៤លាននាក់ ត្រឹមរយៈពេលដែលរូបលោកទើបតែបង្កើតបាន ២ម៉ោងប៉ុណ្ណោះ។ប៉ុន្តែគិតត្រឹមម៉ោង១រសៀល ថ្ងៃទី ២២ សីហា ២០២៤ នេះ Channel ផ្លូវកាណ៏របស់ម្ចាស់ពានបាល់មាស ៥សម័យ មានអ្នកចុច Following កើនដល់ ១៤នលាននាក់ទៅហើយ ជាមួយវីដេអូដែលបានបង្ហោះចំនួន១២ នៅរយៈពេល ១៦ម៉ោងចុងក្រោយនោះ។

មិនត្រឹមតែជាកីឡាករបាល់ទាត់(អត្តពលិកផ្នែកបុរសដែលមានអ្នកចុចតាមដានច្រើនជាងគេនៅលើបណ្តាញទំនាក៉ទំនង Instagram មានរហូតដល់ទៅ ៦៣៦លាននាក់ ពោលគឺច្រើនជាងគូប្រជែង Lionel Messi ដែលមានអ្នកតាមដានត្រឹមតែ ៥០៤លាននាក់ប៉ុណ្ណោះគិតត្រឹមខែ សីហា ឆ្នាំ ២០២៤។ អាចនិយាយបានថាជាមួយនឹងសមិទ្ធិផលចុងក្រោយនេះ Ronaldo បច្ចុប្បន្នមានវ័យ ៣៩ឆ្នាំ បានក្លាយជាកីឡាករអាជីពដែលមានទ្រព្យ សម្បត្តិច្រើនបំផុតម្នាក់ និងមានអ្នកចុចតាមដានពឥមានរបស់គាត់រាប់ពាន់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ ក្រោយមជ្ឈដ្ឋានទូទៅបានទទួលស្គាល់គាត់ពិតជាសមនឹងទទួលបានសម្រាប់ការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំកន្លងមកនេះ។
ប្រភព:Tribuna
វីដេអូ:

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



