
អ្នកចាត់ការទូទៅក្រុម Napoli លោក Antonio Conte បានបដិសេធក្នុងការជ្រើសរើស Victor Osimhen សម្រាប់ការចូលលេងការប្រកួតប្រកួតពានរង្វាន់ Coppa Italia នៅថ្ងៃអាទិត្យនេះ នាកីឡដ្ឋាន Stadio Diego Armando Maradona នៅទីក្រុង Naples ស្របពេលភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់កីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះជួបភាពមិនច្បាស់លាស់នោះទេ ក៏ព្រោះតែការពិតក្រុម ជើងឯក Serie A ឆ្នាំ ២០២៣ Napoli នៅតែចង់លក់កីឡាករឆ្នើមរបស់ខ្លួន Osimhen នៅរដូវក្តៅនេះ ដោយបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Romelu Lukaku របស់ Chelsea ខណៈភាគីទាំងពីរព្យាយាមធ្វើកិច្ចព្រមព្រៀងដោះដូរប៉ុន្តែ Osimhen បានបង្ហាញឆន្ទៈមិនចង់កាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួន រឺផ្លាស់ទៅលេងក្នុងលក្ខណ្ឌតខ្ចីជើងដោយគ្មានគោលបំណងច្បាស់លាស់ក្នុងការទិញផ្តាច់កុងត្រានោះទេ។ សម្រាប់ ការប្រកួតរវាង Napoli និង Modena គឺក្រោយបញ្ចប់លទ្ធផល ផ្លូវការណ៏ ០ទល់និង០ ក្រុមទាំងពីរបានសម្រេចដោយទាត់បាល់ប៉េណាំងទី ខណៈ Napoli បានយកឈ្នះក្នុងលទ្ធផល ៤ទល់និង៣។
សម្រាប់ Osimhen បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ មានតម្លៃខ្លួនទិញផ្តាច់កុងត្រា ប្រមាណ ១៣០លានយូរ៉ូ មានបំណងចង់ចាកចេញពីក្លឹប ក្រោយការមកដល់របស់គ្រូបង្វឹកសញ្ជតិអ៊ីតាលី ដែលបានបង្ហាញពីចេតនាមិនចង់ដាក់បញ្ចូលរូបគេ ក្នុងគម្រោងប្រើប្រាស់សម្រាប់រដូវកាលថ្មីនេះ។សម្រាប់រដូវកាលចាស់ Napoli មិនអាចការពារតំណែងជើងឯកបាននោះទេ ខណៈ Osimhen រកបាន ១៥គ្រាប់ និង Assist ៣លើកប៉ុណ្ណោះ។
ប្រភព:Dailypost
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



