
ក្រុមបិសាចក្រហមMan. United បានបញ្ជាក់ថាកីឡាករ Leny Yoro នឹងត្រុវអវត្តមានមិនអាចចូលលេងបានយ៉ាងហោចណាស់ក៏ ៣ ខែដែរដោយសាររបួសជើងនិងបានធ្វើការវះកាត់ដោយជោគជ័យរួចហើយកាលពីថ្ងៃអង្គារនេះ។ គួរបញ្ជាក់ថាហេតុការណ៏នេះបានកើតមានឡើងគឺបន្ទាប់ពីខ្សែការពារកណ្តាលសញ្ជាតិបារាំងបានផ្ទេរពី Lille មកកាន់ដែលបានចូលរួមជាមួយ United ពី Lille ក្នុងតម្លៃដំបូងគឺប្រមាណ ៥២ លានផោនកាលពីខែកក្ដដា។ កីឡាកររូបនេះបានរងរបួសក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលទល់នឹងក្រុម Arsenal នៅសហរដ្ឋអាមេរិក ហើយក្រោយបញ្ចប់ការប្រកួត Yoro ត្រូវបានថតរូបដោយកាន់ឈើច្រត់ ខណៈជើងឆ្វេងមានពាក់ស្បែកជើងអមពីក្រៅដើម្បីការពារ។
បច្ចុប្បន្ន Man.United និងត្រូវត្រៀមធ្វើការប្រកួតបើករដូវកាល Community Shield ដោយគ្មានខ្សែប្រយុទ្ធ Rasmus Hojlund ដែលជួបបញ្ហាសរសៃពួរ ខណៈលោក Erik ten Hag បានផ្តល់យោបល់ថា Jadon Sancho ត្រៀមចូលលេងជាមួយនិងកីឡាករអន្តរជាតិហូឡង់ Joshua Zirkzee ដែលកំពុងបង្កើនការហ្វឹកហាត់ដើម្បីសាំនិងទម្លាប់ការលេងនៅលីកកំពូលអង់គ្លេសជាមួយមិត្តរួមក្រុមថ្មី ។
ប្រភព: Dailymail

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



