Close
Sponsor ads Featured-Image
Real Madrid កំពុងដុតដៃដុតជើងចង់ចុះហត្ថលេខាកីឡាកររូបនេះមករួមក្រុម(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

Aymeric Laporte បានក្លាយជាគោលដៅនៃការផ្ទេររបស់ក្រុមអធិរាជស Real Madrid ដែលបានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកកីឡាករអន្តរជាតិអេស្បាញរូបនេះមកពង្រឹងក្រុមបន្ថែមទៀត ក្រោយពីខ្សែការពារមិត្តរួមជាតិគឺ Nacho បានឈានដល់ការបញ្ចប់កិច្ចសន្យាជាមួយក្លឹប។ បើទោះបីជា ខ្សែការពារកណ្តាលបានស្នើសុំឱ្យ Al Nassr ដោះលែងគាត់ពីកិច្ចសន្យារបស់គាត់។ ប្រភពពីគេហទំព័រនៅក្នុងប្រទេសអេស្បាញ AS បានលើកឡើងថាៈ ក្លឹបនៅលីកកំពូលប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត បានបើកកិច្ចប្រជុំបន្ទាន់មួយ រវាងលោក Fernando Hierro នាយកផ្នែកកីឡានិងជាវីរបុរសក្លឹប Real Madrid បច្ចុច្បន្នបម្រើការងារនៅក្លឹប Al-Nassr និងបានជួបជាមួយគ្រូបង្វឹក Luis Castro ព្រមទាំងលោក Al-Muhidib ជាប្រធានផងដែរលើការសម្រេចបញ្ចប់កុងត្រា(Terminate Contract )ក្រោយប្របអាជីពនៅទឹកដីមជ្ឈឹមបូព៌ាបាន១រដូវកាល។Florentino Pérez y Carlo Ancelotti, los dos 'capitanes' del campeón de  Europa - madridistaReal

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Real Madrid's top defensive target ready to terminate contract with his  current club - report - Madrid Universal

ads

គួររំលឹកថា Laporte សមាជិកជ័យលាភី Euro ២០២៤ បច្ចុប្បន្នមានវ័យ ៣០ឆ្នាំរូបនេះត្រូវបានក្លឹបយក្សអេស្បាញ Real Madrid បង្កើនការចាប់អារម្មណ៏ចង់បានរូបគេ បន្ទាប់ពី Leny Yoro របស់ក្លឹប Lille បានសម្រេចផ្លាស់ទៅចូលរួមជាមួយក្រុមបិសាចក្រហម Man. United ។ដូច្នេះប្រសិនជាក្រុមជើងឯក La Liga បញ្ចប់ការផ្ទេរយក Laporte មកកាន់ទឹកដីSantiago Bernabeu បានជោគជ័យ នោះ រូបគេនិងចូលរួមចាប់ដៃគូជាមួយមិត្តួមក្រុមថ្មីដូចជា Eder Miliato, Antonio Rudiger ជាមួយកីឡាកររងរបួស David Alaba និងការវិលត្រលប់មកវិញរបស់Jesus Vallejo ពីក្លឹប Granada។

Real Madrid top target likely to sign long-term contract until 2030 at the  Bernabeu - Madrid Universal

សម្រាប់ Aymeric បានផ្លាស់ទៅកាន់ក្លឹប Al-Nassr កំលុងឆ្នាំ២០២៣ ក្នុងតម្លៃ ១៧,៥លានយូរ៉ូ មិនសូវជាពេញចិត្តនិងការប្រកបអាជីពនៅក្លឹបមួយនេះទេ និង សម្លឹងចង់វិលត្រលប់មកលេងនៅអឺរ៉ុបវិញស្របពេលកុងត្រារបស់សាម៉ី ខ្លួននៅមានសុពលភាព២ឆ្នាំទៀតក៏ដោយចុះ។
ប្រភព:Madrid Universal
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយបណ្តេញគ្រូបង្វឹក! ក្លឹបមួយនេះនៅមិនទាន់រកអ្នកចាត់ការថ្មីបាននៅឡើយ
featured image

ក្លឹបកញ្ជ្រោងខៀវ Leicester City នៅតែមិនទាន់មានអ្នកចាត់ការទូទៅថ្មីនៅឡើយ បន្ទាប់ពីពេលថ្មីៗនេះពួកគេបានបញ្ចប់តំណែងលោក Ruud van Nistelrooy ដែលបានចូលមកកាន់តួនាទីជំនួសអតីតគ្រូបង្វឹកលោក Steve Cooper ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្លឹបមានមូលដ្ឋាននៅភាគកណ្តាលចក្រភពអង់គ្លេសនេះត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ក្នុងរដូវកាល ២០២៤-២០២៥ ជាមួយក្រុម Ipswich Town និង Southampton ហើយការបណ្តេញចេញរបស់លោក Van Nistelrooy បានកើតឡើងមុនពេលចាប់ផ្តើមការហ្វឹកហាត់មុនរដូវកាលថ្មីនៃក្របខណ្ឌ Championship បានកើតឡើង។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយបណ្តេញគ្រូបង្វឹក! ក្លឹបមួយនេះនៅមិនទាន់រកអ្នកចាត់ការថ្មីបាននៅឡើយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពជាច្រើនបានចុះផ្សាយថាអតីតគ្រូបង្វឹកលោក Sean Dyche គឺជាបេក្ខភាពឈានមុខគេដើម្បីជំនួស Van Nistelrooy ដែលបានចាកចេញពីកីឡដ្ឋាន King Power ទៅហើយនោះ។ ប្រភព:Manchester Evening News

ចុចអានបន្ត
អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031