
ខ្សែការពារកណ្តាល Leny Yoro បានបង្ហាញខ្លួនជាលើកដំបូងឱ្យ Man. United ក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាល ២០២៤-២០២៥ ជាមួយជ័យជម្នះ ២-0 លើក្រុម Rangers របស់ស្កុតឡេន កាលពីថ្ងៃសៅរ៏ម៉ោងនៅប្រទេសកម្ពុជា។ Yoro កីឡា ករសញ្ជាតិបារាំងបានបង្ហាញទម្រង់លេងដ៏ល្អសម្រាប់ការប្រកួតនៅតង់ទីមួយជាមួយនឹងខ្សែការពារជើងចាស់វ័យ៣៦ឆ្នាំនិងជារៀមច្បងសញ្ជាតិអៀឡង់គឺ Jonny Evans ក្នុងតំបន់ការពារកណ្តាល។ទោះយ៉ាងណាក្រោយពីបានបង្ហាញទម្រង់លេងជម្រើសដំបូងគាត់ត្រូវបានប្តូរចេញក្នុងតង់ទីមួយជំនួសវិញដោយកីឡាករ Habeeb Ogunneye ។
អ្វីដែលជាការកត់សម្គាល់គឺបង្ហាញទម្រង់លេងលើកដំបូងអោយក្លឹបថ្មីកីឡាករកំនត់ត្រាតម្លៃ៥៩លានផោន Leny Yoro បានបង្ហាញទម្រង់លេងយ៉ាងរហ័សរហួន និងរារាំងគោលដៅរបស់ Rangers បានជាច្រើន ខណៈអ្នកចាំទី Andre Onana ក៏បានបង្ហាញអារម្មណ៏សប្បាយចិត្តនឹងសាទរកីឡាករមានវ័យទើបតែ ១៨ឆ្នាំរូបនេះផងដែរ។ Yoro ពាក់អាវស្លាកលេខ ១៥សម្រាប់រដូវកាល ២០២៤-២០២៥ ខណៈលោក Erik ten Hag ចង់ស្រោចស្រង់យុទ្ធនាការ រដូវកាលថ្មីនេះអោយល្អប្រសើរឡើងវិញដោយចាប់ផ្តើមជាមួយកីឡាករដែលបានដើរតួនាទីដ៏សំខាន់សម្រាប់ក្រុមបន្តិចម្តងៗនៅពេលនេះ ។
ប្រភព:Besoccer
វីឌេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



