Close
Featured-Image
មកស្គាល់កីឡាករ ២រូប ដែល Real Madrid កំពុងតាមប្រម៉ាញ់ក្រោយបរាជ័យនាំយក Leny Yoro (មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រោយការចាកចេញរបស់កីឡាករNacho និង Rafa Marin បានធ្វើអោយក្រុមមានចន្លោះប្រហោងនៅតំបន់ការពារ ដូច្នេះក្រុមអធិរាជស Real Madrid កំពុងបង្កើនសកម្មភាពចរចារចុះ​ហត្ថលេខានាំយកខ្សែការពារកណ្តាលថ្មីម្នាក់ទៀតមករួមក្រុមក្រោយខកខាននាំយកកីឡាករ Leny Yoro របស់ក្លឹប Lille ដែលសម្រេចផ្លាស់ទៅកាន់ក្លឹបបិសាចក្រហម Man.Utd ទៅហើយនោះ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man United sign 18-year-old French defender Yoro

ទោះយ៉ាងណាមានកីឡាករ២រូបដែលក្រុមលោក Carlo Ancelloti កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នោះគឺ សមាជិកជ័យលាភី Euro ២០២៤ កីឡាករ Aymeric Laporte របស់ក្រុម Al- Nassr បច្ចុប្បន្នមានវ័យ ៣០ឆ្នាំ ។

Aymeric Laporte makes Spain debut in stalemate

ទី២Nico Schlotterbeck បច្ចុប្បន្នមានវ័យ ២៤ឆ្នាំរបស់ក្រុម Borussia Dortmund(កីឡាករអន្តរជាតិអាឡឺម់ង់រូបនេះមានជំនាញប្រើប្រាស់ជើងឆ្វេងបានយ៉ាងស្ទាត់ជំនាញទោះបីជាលេងតួនាទីការពារកណ្តាល ដូច្នេះអាចនិយាយបានថារូបគេក៏អាចលេងនៅទម្រង់ការពារ-ស្លាបឆ្វេងបានដែរ។

Nico Schlotterbeck: how it all started

Madrid Zone on X: "🚨💣 JUST IN: Carlo Ancelotti plans to start Antonio  Rudiger, David Alaba and Eder Militao TOGETHER vs Man City. The plan is to  "build a wall against Haaland" @

ការពិត Real Madrid មានបំណងចង់បានខ្សែការពារYoro របស់ Lilleដើម្បីយកមកប្រដុំប្រសង និងលេងចាប់ដៃគូគ្នាជាមួយ Eder Militao, Antonio Rudiger និង David Alaba ។ ទោះជាយ៉ាងណាអ្វីដែលធ្វើអោយពួកគេខកចិត្តគឺ Real Madrid មិនចង់បង់ថ្លៃផ្ទេរដ៏ច្រើននោះទេ ហើយសង្ឃឹមថាអាចផ្ទេរយក Yoro ដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយជាមួយការផ្តល់ជូននូវកិច្ចសន្យាយូរអង្វែង និង ផលប្រយោជន៏ផ្សេងទៀត តែផ្ទុយទៅវិញការចូលមកប្រជែងរបស់ Man. United បានធ្វើអោយពួកគេទទួលបានជោគជ័យក្នុងការនាំយក Yoro មករួមក្រុមក្នុងតម្លៃ៦២លានយូរ៉ូជាផ្លូវការណ៏រួចបាត់ទៅហើយ។

ប្រភព:dailypost & yahoo

វីដេអូ: Aymeric Laporte

វីដេអូ: Nico Schlotterbeck

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! គ្រូ Real សម្រេចចុះកុងត្រាដឹកនាំជម្រើសជាតិប្រេស៊ីល
featured image

(ប្រេស៊ីល)៖ គ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Carlo Ancelotti បានព្រមព្រៀងក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីល រហូតដល់ឆ្នាំ២០២៦ ពោលគឺក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។ មុនពេលចាកចេញពី Real Madrid លោក Ancelotti បានឈ្នះពានរង្វាន់ធំៗប្រចាំទ្វីបអឺរ៉ុប UEFA Champions League ២លើក ពីការវិលត្រលប់ទៅដឹកនាំអធិរាជសជាលើកទី២ ពោលគឺក្នុងឆ្នាំ២០២២ និងចុងក្រោយឆ្នាំ២០២៤ មុនពេលក្រុមការពារតំណែងជើងឯក La Liga ហាលអាវត្រឹមវគ្គ៨ក្រុម ក្រោមថ្វីជើងរបស់កាំភ្លើងធំ Arsenal នារដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! គ្រូ Real សម្រេចចុះកុងត្រាដឹកនាំជម្រើសជាតិប្រេស៊ីល សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គ្រូបង្វឹកដែលមានបទពិសោធន៍ដ៏ច្រើនរូបនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការទន្ទឹងរង់ចាំពាន World Cup ក្នុងរយៈពេល ២៤ឆ្នាំ ពោលគឺចាប់តាំងពីពួកគេបានឈ្នះចុងក្រោយកាលឆ្នាំ២០០២ នៅជប៉ុន និងកូរ៉េខាងត្បូង […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 36 25 8 3 83 37 +46 83
    2 Arsenal 36 18 14 4 66 33 +33 68
    3 Newcastle United 36 20 6 10 68 45 +23 66
    4 Manchester City 36 19 8 9 67 43 +24 65
    5 Chelsea 36 18 9 9 62 43 +19 63
    6 Aston Villa 36 18 9 9 56 49 +7 63
    7 Nottingham Forest 36 18 8 10 56 44 +12 62
    8 Brentford 36 16 7 13 63 53 +10 55
    9 Brighton & Hov… 36 14 13 9 59 56 +3 55
    10 AFC Bournemouth 36 14 11 11 55 43 +12 53
    11 Fulham 36 14 9 13 51 50 +1 51
    12 Crystal Palace 36 12 13 11 46 48 -2 49
    13 Everton 36 9 15 12 39 44 -5 42
    14 Wolverhampton Wanderers 36 12 5 19 51 64 -13 41
    15 West Ham United 36 10 10 16 42 59 -17 40
    16 Manchester United 36 10 9 17 42 53 -11 39
    17 Tottenham Hotspur 36 11 5 20 63 59 +4 38
    18 Ipswich Town 36 4 10 22 35 77 -42 22
    19 Leicester City 36 5 7 24 31 78 -47 22
    20 Southampton 36 2 6 28 25 82 -57 12
  • Sponsor by 88Bol