
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានចុះហត្ថលេខាផ្លូវការលើខ្សែការពារសញ្ជាតិបារាំង Leny Yoro ដែលផ្ទេរពីក្រុម Lille និងផ្តល់កុងត្រារហូតដល់ឆ្នាំ២០២៩ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៦២លានអឺរ៉ូ ឬ ៥២.១៨លានផោន បូកនឹងកញ្ចប់ទឹកប្រាក់រង្វាន់បន្ថែមផ្សេងៗចំនួន ៨លានអឺរ៉ូ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC និងអ្នកសារព័ត៌មាន Fabrizio Romano។
ជាមួយគ្នានេះ ខ្សែការពារកណ្តាលវ័យ ១៨ឆ្នាំ បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ នៅ Old Trafford ជាមួយនឹងជម្រើសតកុងត្រា១ឆ្នាំបន្ថែម។ បន្ថែមពីនេះការមករបស់រូបគេនៅមិនទាន់គ្រប់គ្រាន់សម្រាប់ Man Utd នៅឡើយ ដោយក្លឹបកំពុងចរចាលើ Matthijs de Ligt របស់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich មករួមក្រុមផងដែរ៕
ប្រភព៖ BBC & Fabrizio Romano

Thomas Partey អតីតខ្សែបម្រើ-ការពារក្រុមកាំភ្លើងធំ Arsenal ទីបំផុតបានបង្ហាញខ្លួននៅតុលាការក្រោយរងបទចោទប្រកាន់ពីបទល្មើសរំលោភផ្លូវភេទសរុបចំនួន 6ករណី ។បុរសវ័យ 32 ឆ្នាំរូបនេះត្រូវបានដាក់អោយនៅក្រៅឃុំដើម្បីបង្ហាញខ្លួននៅ Old Bailey នាទីក្រុងឡុងដ៏សម្រាប់ការកាត់ទោសនៅចុងឆ្នាំនេះ ជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទ។ ក្នុងអំឡុងពេលសវនាការកាលពីថ្ងៃអង្គារនៅតុលាការ Westminster ចៅក្រមគាត់បាននិយាយចោតប្រកាន់ Partey ពីបទរំលោភសេពសន្ថវៈលើស្ត្រី៣រូបផ្សេងគ្នា ខណៈបទល្មើសបានកើតឡើងនៅឆ្នាំចន្លោះឆ្នាំ 2021 និង 2022 តែប្រភពមិនបានបញ្ជាក់ពីទីកន្លែងបង្កហេតុ ពោលគឺនៅពេលដែលគាត់ជាកីឡាកររបស់ Arsenal នៅឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មេធាវីរបស់ Partey គឺ Jenny Wiltshire ធ្លាប់បាននិយាយថាគាត់ បដិសេធការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងកូនក្តីរបស់គាត់និងត្រៀមតវ៉ាតាមផ្លូវច្ចាប់។ទោះយ៉ាងណាលក្ខណ្ឌនៅក្រៅឃុំរបស់កីឡាករអន្តរជាតិហ្គាណាគឺ គាត់មិនអាចទាក់ទងស្ត្រីទាំងបីនាក់ណាមួយបានទេ ហើយត្រូវជូនដំណឹងដល់ប៉ូលិសអំពីការផ្លាស់ប្តូរអាសយដ្ឋានជាអចិន្ត្រៃយ៍ ឬការធ្វើដំណើរទៅក្រៅប្រទេស។កីឡាករបាល់ទាត់រូបនេះត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនចូលរួមជាមួយក្រុមអេស្ប៉ាញ Villarreal ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងលទ្ធភាពនៃការបន្តរយៈពេល 12 ខែបន្ថែមទៀតក្រោយArsenalមិនបន្តកុងត្រាថ្មីអោយ។ ប្រភព:BBC



