
(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីល្បាញគឺលោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានយល់លើកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែការពារវ័យជំទង់ Leny Yoro របស់ក្លឹប Lille ដែលដំបូងបានពិនិត្យសុខភាពលើផ្នែកវេជ្ជសាស្ត្ររួចរាល់ហើយ។
ជាមួយគ្នានេះ ក្លឹប Lille របស់បារាំងបានទទួលយកសំណើរតម្លៃផ្ទេរប្រមាណ ៥០លានអឺរ៉ូ បូកជាមួយនឹងប្រាក់រង្វាន់ផ្សេងៗ ១២លានអឺរ៉ូបន្ថែមកាលពីសប្តាហ៍មុន ខណៈឯកសារកំពុងត្រូវបានពិនិត្យត្រួតពិនិត្យ។ ទន្ទឹមនឹងនេះ Man United នឹងផ្តល់កិច្ចសន្យាកុងត្រាទៅកាន់កីឡាករវ័យ ១៨ឆ្នាំ [Yoro] រហូតដល់ខែមិថុនា ឆ្នាំ២០២៩ ជាមួយជម្រើសបន្តកុងត្រា១ឆ្នាំបន្ថែម៕
ប្រភព៖ Fabrizio Romano

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



