

ការប្រកួតពានរង្វាន់ Copa America រវាងក្រុមការពារតំណែងជើងឯកអាហ្សង់ទីននិង គូប្រជែងគឺក្រុមជម្រើសជាតិកាណាដានិងត្រូវធ្វើឡើងនៅវលេាម៉ោងនៅថ្ងៃអង្គារនៅកីឡដ្ឋាន MetLife វេលាម៉ោង ៧ព្រឹកថ្ងៃពុធស្អែកនេះ។
ក្រុមទាំងពីរបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតាមរយៈការស៊ុតបាល់ប៉េណាល់ទី២ប្រកួត ដោយបានយកឈ្នះអេក្វាឌ័រ និង Canucks វាយបកវេណេហ្ស៊ុយអេឡា ដោយការប្រកួតទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 បន្ទាប់ពី 90 នាទី។
១.ប្រវត្តិជួបគ្នា
ជួបគ្នា២លើកចុងក្រោយកាណាដាមិនដែលឈ្នះទេ ដោយចាញ់ទាំងពីរលើក ខណៈជួបគ្នាចុងក្រោយនៅវគ្គ Group Stage Copa America កាណាដាបានចាញ់អាហ្សង់ទីនដោយលទ្ធផល ២ទល់និង០។
២.ពត៌មានក្រុមជម្រើសជាតិអាហ្សង់ទីន
Lionel Messi បានចូលលេងពេញការប្រកយត ៩០នាទី កំលុងវគ្គ ១/៤ ផ្តាច់ព្រ័ត្ររបស់អាហ្សង់ទីនលើអេក្វាឌ័រដូច្នេះវីរបុរសវ័យ៣៦ឆ្នាំរូបនេះ និង បន្តមានវត្តមានជួយក្រុម។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងE. Martinez; Molina, Romero, Li. Martinez, Tagliafico; De Paul, Mac Allister, Lo Celso, Gonzalez; Messi, La. Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២

៣.ពត៌មានក្រុមជម្រើសជាតិកាណាដា
Derek Cornelius បានទទួលកាតលឿងលើកទីពីររបស់គាត់ក្នុងការប្រកួត Copa America វគ្គ ១/៤ ផ្តាច់ព្រ័ត្រលើវេណេហ្ស៊ុយអេឡា ប៉ុន្តែកីឡាកររូបនេះនិងតែអាចចូលលេងបានដោយសារតែហេតុផលគឺ វាជាការទទួលលើកទី១ នៅវគ្គ Group Stage ប៉ុណ្ណោះមិនមែនការប្រកួត២លើកជាប់គ្នាឡើយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCrepeau; Johnston, Bombito, Cornelius, Davies; Osorio, Eustaquio; Laryea, David, Shaffelburg; Larin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អាហ្សង់ទីន ២ : ១ កាណាដា
ប្រភព:whoscored &sportskeeda&sportsmole
អាហ្សង់ទីន vs កាណាដា វគ្គជម្រុះក្នុងពូល A (Copa America ២០២៤)

ក្លឹប At.Bilbao បានច្រានចោលសំណើរដេញថ្លៃជាលើកទីពីរពីក្រុម Barcelona សម្រាប់រដូវកាលទីពីរ លើសំណើរផ្ទេរយកខ្សែបម្រើ-ស្លាប Nico Williams ខណៈកីឡាករសញ្ជាតិអេស្ប៉ញអ្វីបានធ្វើគួរអោយនឹកស្មានមិនដល់នោះគឺ ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១០ឆ្នាំ(១ទសវត្ស)ឯណោះជាមួយក្រុម At.Bilbao ជាមួយតម្លៃទិញផ្តាច់កុងត្រាត្រូវបានក្លឹបដាក់ក្នុងកិច្ចសន្យាប្រមាណ ៩៥លានយូរ៉ូ ខណៈកិច្ចសន្យាចាស់ មានត្រឹម៦០លានយូរ៉ូប៉ុណ្ណោះនិងផុតសុពលភាពនៅឆ្នាំ២០២៧នោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ បាក់ចង្កេះបាត់! ខ្សែបម្រើរូបនេះបដិសេធសំណើរ Barcelona ហើយបន្តកុងត្រាថ្មីជាមួយសុពលភាពពិតជាភ្ញាក់ផ្អើល(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាកីឡាករវ័យ ២២ ឆ្នាំនិងជាសមាជិកជ័យលាភី Euro ២០២៤រូបនេះត្រូវបានពត៌មានជាច្រើនចុះផ្សាយប្រៀបដូចជាផ្លូវការណ៍អាចទទួលយកបាន ប៉ុន្តែទីបំផុតវាគ្រាន់តែជាពាក្យចចាមអារ៉ាម ខណៈការផ្ទេរទៅកាន់ក្រុមយក្សកាតាឡាននៅរដូវក្តៅនេះវាត្រឹមតែជាកានិយាយតគ្នាពីមាត់មួយទៅមាត់មួយ និង ត្រឹមតែជាការចរចារដែលកើតមានឡើងពិតមែនប៉ុន្តែ មិនទទួលបានលទ្ធផលផ្លែផ្កានោះទេ ខណៈពិភាក្សាជាច្រើនសប្តាហ៍រវាង Barcelona និងជំរុំរបស់កីឡាករ At.Bilbao គឺមិនទទួលផលវិជ្ជមាននោះទេ ។ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្លឹប លោក Williams បានលើកឡើងថាៈ “នៅពេលនិយាយអំពីការសម្រេចចិត្ត អ្វីដែលសំខាន់បំផុតគឺចិត្ត នឹង បេះដូងរបស់អ្នក។ខ្ញុំនៅកន្លែងដែលខ្ញុំចង់នៅជាមួយនឹងប្រជាជនរបស់ខ្ញុំនេះគឺជាផ្ទះរបស់ខ្ញុំ។ សម្រាប់ Williams បង្ហាញខ្លួនសម្រាប់ At.Bilbao ១៦៧ប្រកួតស៊ុតបញ្ចូលទីបាន៣១គ្រាប់។ ក្រៅពីបរាជ័យលើការនាំយក Williams […]


