
វីរបុរសក្រុមតោខៀវ Chelsea លោក Frank Lampard បានបង្ហាញពីចំណាប់អារម្មណ៏យល់ឃើញថាក្រុមតោកំណាចអង់គ្លេសកំពុងមានកំលាំងមិនទាន់ពេញលេញនោះទេនៅតំបន់ការពារ ខណៈពួកគេនៅឡើយមិនទាន់មានវត្តមានខ្សែការពារស្លាបឆ្វេង Luke Shaw ចូលរមក្នុងព្រឹត្តិការណ៏ Euro ២០២៤ ។ ទោះយ៉ាងណាលោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសបានជ្រើសរើស Shaw សម្រាប់ក្រុមទោះបីជារូបគេ មានបញ្ហារបួសសរសៃនិងមិនបានចូលលេងអោយបិសាចក្រហម Man.Utd ចាប់តាំងពីខែកុម្ភៈមកម្លេះ។ ផ្ទុយទៅវិញ Shaw នៅតែមិនទាន់អាចចូលលេង បានសម្រាប់អង់គ្លេសសម្រាប់ ២ប្រកួតដំបូងនៅវគ្គជម្រុះនៅឡើយ។
អតីតគ្រូបង្វឹក Everton និង Chelsea បានបញ្ជាក់ពីទស្សនយល់ឃើញយ៉ាងដូច្នេះថាៈ អវត្តមានកីឡាករដែលមានទេពកោសល្យពីកំណើតនៅតំបន់ការពារខាងងឆ្វេងពិតជាបញ្ហាមួយដ៏ធំសម្រាប់គាត់ (Southgate) ការពិតខ្ញុំយល់ឃើញថាពួកគេពីតជាត្រូវការគាត់ដែលលេងនៅការប្រកួតចុងក្រោយ។ សម្រាប់ Shaw គាត់អាចមានសមត្ថភាពគាំទ្ររហូតដល់តំបន់បម្រើ និងប្រយុទ្ធ និងលេងតួនាទីនៅតំបន់ការពារដើម្បីជាតុល្យភាពជាមួយខ្សែការពារស្លាបស្តាំ Kyle Walker អាចមានភាពស៊ីសង្វាក៉គ្នា។ដូច្នេះខ្ញុំយល់ថាចំនុចនេះហើយជារឿងខ្វះខាតសម្រាប់គាត់ និងជាបញ្ហាដែលគាត់(Southgate) ចង់ដោះស្រាយ។
សម្រាប់កីឡាករ Kieran Trippier របស់ក្រុមសារិកាព្រៃ Newcastle កំពុងចូលលេងតួនាទីជំនួស Luke Shaw សម្រាប់ ២ប្រកួតដំបូង ប៉ុន្តែកីឡាករដែលអាចលេងតួនាទី ស្លាបឆ្វេង និងស្តាំរូបនេះគឺចូលលេងទាំងមានបញ្ហារបួសប្រអប់ជើង។ ដូច្នេះលោក Southgate អាចនិងដាក់អោយកីឡាករ Enzri Konzaរបស់ Aston Villa ចូលលេងជំនួសកីឡាករទាំងពីរខណៈពួកគេបានកៅអីទៅវគ្គ ១៦ក្រុមរួចទៅហើយ។
ប្រភព: Dailypost.org & Goal
វីដេអូៈពត៌មាន Shaw កំពុងហ្វឹកហាត់
វីដេអូ:Shaw ជាមួយ Man.Utd

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City ពី […]



