

(អង់គ្លេស)៖ យោងតាមប្រភពគេហទំព័រ BBC បានឲ្យដឹងថា ខ្សែការពារសា្លប Kieran Trippier របស់ក្លឹបសារិកាព្រៃ Newcastle United មានបំណងចង់ចាកចេញពីក្លឹបនៅក្នុងខែនេះតែម្តង ដើម្បីស្វែងរកក្លឹបបាល់ទាត់ ដែលអាចឲ្យខ្លួនលេងនៅជម្រើស១១នាក់ដំបូង។

ជាមួយគ្នានេះ កីឡាករជម្រើសជាតិអង់គ្លេសវ័យ ៣៣ឆ្នាំ គឺជាកីឡាករបម្រុងដែលមិនបានចូលទីលានប្រកួតសម្រាប់ក្រុម Newcastle ឈ្នះ ១:០ ទល់នឹង Southampton កាលពីថ្ងៃសៅរ៍។
គួរជម្រាបដែរថា Newcastle បានរារាំង Trippier មិនឲ្យចាកចេញពីក្លឹបកាលពីខែមករា បន្ទាប់ពីមានការចាប់អារម្មណ៍ពី Bayern Munich និងក្លឹបនៅ Saudi Arabia។
គួររំលឹកដែរថា Trippier ដែលលេឲ្យជម្រើសជាតិបាន ៥៤ប្រកួត បានចាប់ផ្តើមការប្រកួតចំនួន ៦លើកដំបូង របស់ក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ Euro ២០២៤ ប៉ុន្តែត្រូវបានជំនួសសម្រាប់វគ្គផ្តាច់ព្រ័ត្រជាមួយ Luke Shaw។ អតីតកីឡាកររបស់ Tottenham រូបនេះមានពេល ២ឆ្នាំ ដើម្បីបន្តកុងត្រាថ្មីរបស់គាត់ជាមួយ Newcastle៕
ប្រភព៖ BBC

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible



