Close
Sponsor ads Featured-Image
Ferdinand ជម្រុញ Man.Utd ប្រញាប់ចរចារនាំយកខ្សែការពាររូបនេះមករួមក្រុម ( មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អតីតខ្សែការពាររបស់ក្រុមបិសាចក្រហម Man. United លោក Rio Ferdinand បានគាំទ្រ និងជម្រុញអោយអតីតក្លឹបរបស់ខ្លួនស្វះស្វែងរកការនាំមុខក្រុម Real Madrid ដើម្បីឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខានាំយកកីឡាករ Leny Yoro ពីក្រុមនៅក្របខណ្ឌ Ligue-១បារាំងគឺ Lille មករួមក្រុម ។ទោះបីមានវ័យទើបតែ ១៨ ឆ្នាំក្នុងខែវិច្ឆិកាក៏ដោយ Yoro មានតម្លៃខ្លួនប្រមាណ៥០លានផោននៅលើទីផ្សារដោះដូរកីឡាករ ខណៈកីឡាករមានកំពស់ ១ម៉ែត្រ ៩០សង់ទីម៉ែត្រ Yoro ចូលលេងបាន ៣២ ប្រកួតនៅក្របខណ្ឌ Ligue 1 កាលពីរដូវកាលមុន និងបានជួយក្រុមរបស់លោក Bruno Genesio បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ និងមានកៅអីលេងនៅក្របខណ្ឌ Champions League ផងដែរ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool and Man United hoping to tempt Leny Yoro to Premier League despite Real Madrid links | talkSPORT

ads

Real Madrid identify 'next Varane' - he's helped his club to 14 clean sheets in 18 games - Football | Tribuna.com

Man Utd are 'Scouting' Leny Yoro Along With Real Madrid

Ferdinand វីរបុរសដែលបានជួយអោយ Man.Utd លើកពាន UCL នៅឆ្នាំ ២០០៨ បានបញ្ជាក់ប្រាប់បណ្តាញ YouTube របស់គាត់ថាៈ ពួកគេត្រៀមស្វាគមន៏ការវិលត្រលប់មកវិញរបស់ Luke Shaw និង Lisandro Martinez ដើម្បីផ្តល់ឱកាសចូលលេងបានទៀងទាត់បន្ថែមទៀតនៅរដូវកាលក្រោយ។ ដូច្នេះបើទោះបីជាយើងមានខ្សែការពារ២រូបទៅហើយ ប៉ុន្តែសួរថាយើងទៅរកកីឡាករមានបទពិសោធន៍ ឬនៅក្មេង? ការពីត Yoro ទាំងសមត្ថភាព អាយុ គឺគាត់អាចធ្វើបាន។ខ្ញុំមិនគិតថា Real Madrid នឹងចូលប្រលូកក្នុងទីផ្សារសម្រាប់ខ្សែការពារកណ្តាលទេ ដូច្នេះ Man.Utd ត្រូវតែចាប់ផ្តើមការងារពេលនេះ ហើយក្រុម និង ទទួលបានលទ្ធផលក្នុងរយៈពេល៥ទៅ១០ឆ្នាំពីគាត់
ប្រភពៈDailypost
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
Modric បង្ហើបប្រាប់រឿងគួរអោយស្រណោះមុនពេលចាកចេញពី Real Madrid (មាន២វីដេអូ)
featured image

ទោះបីជាបានលាគ្នាជាលើកចុងក្រោយសម្រាប់ការបង្ហាញខ្លួនការប្រកួតទល់និង PSG ដោយក្តីអាឡោះអាល័យជាពន់ពេករួចមកខ្សែបម្រើឆ្នើម Luka Modric បានបង្ហាញនូវរឿងពិសេសមិនធ្លាប់ជួប ជុំវិញលោកតា Florentino Perez ក្រោយបញ្ចប់ព្រឹត្តការណ៍ Club World Cup ។ Modric បានលើកឡើងប្រាប់គេហទំព័រ Marcaថាៈលោក Perez បានផ្តល់កិត្តិយសដល់ខ្ញុំគាត់ស្រក់ទឹកភ្នែក ខ្ញុំ្ខខ្លួនឯងស្ទើរតែមិនជឿ និង ស្រឡាំងកាំង ដោយមិនធ្លាប់ឃើញគាត់យំពីមុនមកទេ។ Modric បន្ថែមថាៈ ប្រធានក្លឹបមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំទីមួយដោយសារតែគាត់បាននាំខ្ញុំមកទីនេះ” ។ ចាប់តាំងពីពេលនោះមក គាត់តែងតែបង្ហាញក្តីស្រលាញ់ពិសេសដល់ខ្ញុំ ជាមួយទង្វើល្អរបស់គាត់។គាត់មានការស្រលាញ់ពិសេសចំពោះខ្ញុំព្រោះខ្ញុំមិនដែលឃើញលោកប្រធានយំដូច្នេះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd តែងតាំង Legend ក្លឹបជាគ្រូបង្វឹកក្រុមយុវជនថ្នាល U-18 (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា Real ត្រូវបានធ្លាក់ចេញពីការប្រកួត ក្រោមកណ្តាប់ដៃ PSG ដែលបានយកឈ្នះដោយលទ្ធផល៤-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធនៅកីឡដ្ឋាន MetLife ក្នុង រដ្ឋ New Jersey ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930