
លោកThomas Tuchel បានបង្ហាញថារូបលោកមិនមានចំណាប់អារម្មណ៏ក្នុងការទទួលការងារដឹកនាំក្រុមបិសាចក្រហម Man. United ។អតីតគ្រូបង្វឹកក្រុម Bayern Munich និង Chelsea ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ចាត់ទុកជាបេក្ខភាពនាំមុខមួយដែលក្រុមMan. United ពិចារណាប្រសិនបើពួកគេសម្រេចចិត្តនាំយកអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់រូបនេះមកជំនួសលោក Erik ten Hag ។ទោះយ៉ាងណាសម្រាប់លោក Erik Ten Hag នៅមិនទាន់ធានាបានពីតួនាទីចូលដឹកនាំក្រុមនៅរដូវកាលទី ៣ នេះបាននៅឡើយទេ បន្ទាប់ពីគ្រូបង្វឹកអាឡឺម៉ង់លោក Tuchel បានជួបសហម្ចាស់ក្លឹប United លោក Sir Jim Ratcliffe នៅប្រទេសបារាំងកាលពីពេលកន្លងទៅ។
សម្រាប់លោក Tuchel បច្ចុប្បន្នមានវ័យ ៥០ ឆ្នាំធ្លាប់មានបទពិសោធន៏ដឹកនាំក្លឹបធំៗជាច្រើនដូចជា Borussia Dortmund និង Paris St-Germain ចែកផ្លូវកន្លងទៅនោះ បានបញ្ជាក់យ៉ាងខ្លីថារូបលោកមានបំណងចង់សម្រាកពីការងារមួយរយៈពេល ។សម្រាប់ Man. United ក៏មានទំនាក់ទំនងចង់បានអតីតគ្រូបង្វឹក Chelsea និង Tottenham លោក Mauricio Pochettino ព្រមទាំងលោក Thomas Frank របស់ Brentford និង Graham Potter ដែលជាអតីតគ្រូបង្វឹក Brighton ផងដែរ។
ក្រៅពីគ្រូបង្វឹក៤រូបខាងលើនេះគ្រូបង្វឹកអង់គ្លេសលោក Gareth Southgate ក៏មានទំនាក់ទំនងផ្លាស់មក Old trafford ដូចគ្នា បន្ទាប់ពីរូបលោកបានចូលរួមពិធីខួបកំណើតគម្រប់ 60 ឆ្នាំរបស់លោក Sir Dave Brailsford ដែលជាផ្នែកមួយនៃ Director of Sport INEOS កាលពីដើមឆ្នាំនេះ។ទោះជាយ៉ាងណាក៏ដោយ ការប្រកួតមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលដំបូងរបស់ Man Utd គឺមួយថ្ងៃបន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រ Euro 2024 ដូច្នេះអ្វីៗនិងត្រូវដឹងការពិត ខណៈលោក Southgate សញ្ជាតិអង់គ្លេសមានកិច្ចសន្យាដឹកនាំក្រុមជាមួយសមាគមបាល់ទាត់FA រហូតដល់ដំណាច់ឆ្នាំ២០២៤នេះ។
ប្រភព: BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



