Close
Sponsor ads Featured-Image
លោក Antonio Conte ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹប Napoli
ទំហំអក្សរ
តូច
ធំ

(អ៊ីតាលី)៖ ក្លឹប Napoli ដែលស្ថិតក្នុងលីគ Serie A បានប្រកាសតែងតាំងលោក Antonio Conte ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ដែលមានកិច្ចសន្យារយៈពេល ៣ឆ្នាំ បន្ទាប់ពីលោកបានទំនេរពីការងារគ្រូបង្វឹកនេះ គិតចាប់ពីចាកចេញពីក្លឹបអង់គ្លេស Tottenham Hotspur។ បុរសវ័យ ៥៤ឆ្នាំរូបនេះ មិនបានទំនេរពីការងារអ្នកចាត់ក្រុម គិតចាប់តាំងពីរូបលោកបានសម្រេចព្រមព្រៀងចាកចេញពីក្លិប Spurs បន្ទាប់ពីការយល់ព្រមទៅវិញទៅមកក្នុងខែមីនា ឆ្នាំ២០២៣ ក្រោយការដឹកនាំក្រុមបានរយៈពេល ១៦ខែ ក្នុងលីគអង់គ្លេស។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Sky - Conte-Napoli, intesa di massima! Gli ultimi aggiornamenti - calcionapoli24.it mobile

ads

លោក Conte ក៏ស្ថិតក្នុងបញ្ជីជាគ្រូបង្វឹកឆ្នើមនៅលីគអឺរ៉ុប ដោយបានឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាលដំបូងរបស់លោកនៅការដឹកនាំក្រុមតោខៀវ Chelsea អំឡុងរដូវកាល២០១៦-១៧ និងឈ្នះពានរង្វាន់ FA Cup ហើយត្រូវបានបណ្តេញចេញនៅឆ្នាំ២០១៨ នឹងធ្លាប់បានដឹកនាំក្រុម Juventus ឈ្នះពាន Serie A បានចំនួន ៣រដូវកាល ជាមួយក្រុម Inter Milan ក៏បាន ១លើកផងដែរ។

Le prime parole di Antonio Conte da allenatore del Napoli in un messaggio audio: tifosi impazziti

គួរបញ្ជាក់ផងដែរថា ក្លឹប Napoli បានក្លាយជាក្រុមស្ថិតក្នុងលីគអ៊ីតាលីទី៣ ដែលលោក Conte បានសម្រេចចុះកិច្ចសន្យាចូលដឹកនាំពេញសិទ្ធ ខណៈក្រុមនេះបានឈ្នះពាន Serie A កាលពីរដូវកាល២០២២-២៣ ក្រោយរង់ចាំអស់រយៈពេល ៣៣ឆ្នាំ ដ្បិតរដូវកាល២០២៣-២៤ បានបញ្ចប់ឈរនៅលេខរៀងទី១០ ក្នុងតារាងចំណាត់ថ្នាក់ក៏ដោយ៕

Antonio Conte is new Napoli head coach | SportsRation

អត្ថបទកំពុងចាប់អារម្មណ៍៖
Benfica ផ្តួលយកឈ្នះនំបុ័ង Bayern ឈានទៅកាន់វគ្គ១៦ក្រុម Club World Cup (មានវីដេអូ)
featured image

(សហរដ្ឋអាមេរិក)៖ ក្លឹបយក្សព័រទុយហ្គាល់ Benfica បានយកឈ្នះទៅលើក្លឹប Bayern Munich ក្នុងលទ្ធផល ១:០ ដើម្បីឈានទៅរកការប្រកួត Club World Cup វគ្គ១៦ក្រុមចុងក្រោយ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ផ្ទុះការភ្ញាក់ផ្អើល! តារាឆ្នើម MAN UTD រូបនេះជិតបានចាប់ដៃគូជាថ្មីជាមួយ Cristiano Ronaldo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930