
(បរទេស)៖ ក្លឹបអធិរាជស Real Madrid នឹងត្រូវប្រកួតប្រជែងជាមួយក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Manchester United ដើម្បីទទួលបាននូវហត្ថលេខាខ្សែការពារ Leny Yoro របស់ក្លឹប Lille នៅចុងបញ្ចប់នៃរដូវកាល ២០២៣-២៤។
ក្នុងរយៈពេល ១៨ខែ កន្លងមកនេះកីឡាករវ័យ ១៨ឆ្នាំ បានពង្រីកធំធាត់នូវសមត្ថភាពរបស់ខ្លួន គួរឲ្យកត់សម្គាល់ ដោយរូបគេទទួលបានការវាយតម្លៃខ្ពស់ពីបណ្តាក្លឹបជាច្រើននៅទ្វីបអឺរ៉ុប។ ជាក់ស្តែងខ្សែការពារ Yoro បានបង្ហាញខ្លួនសរុបចំនួន ៣៥លើក នៅ Ligue 1 បារាំង ខណៈកិច្ចសន្យារបស់ Yoro នៅក្លឹប Lille នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៥។
គួរជម្រាបដែរថា Yoro ចង់ផ្លាស់ទៅ Real Madrid ខណៈក្រុមម្ចាស់ជើងឯក UCL ១៤សម័យ ធ្លាប់ដេញថ្លៃប្រមាណ ១០០លានអឺរ៉ូ កាលពីខែមករា ប៉ុន្តែបច្ចុប្បន្នតម្លៃផ្ទេរ Yoro ធ្លាក់មកត្រឹម ៦០លានអឺរ៉ូ តែប៉ុណ្ណោះ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



