Henderson បោះបង់លុយធំជិត ១លានដុល្លារ ក្នុង១អាទិត្យ នឹងងាកមកចូលរួមក្លឹបមួយនេះវិញ

Published 3 years ago
1.5K Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jordan Henderson ជិតនឹងចូលរួមជាមួយក្រុម Ajax ក្នុងការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ ដោយកិច្ចសន្យារបស់គាត់នៅក្លឹបអារ៉ាប៊ីសាអូឌីត Al-Ettifaq អាចនឹងបញ្ចប់មុនកំណត់។ យ៉ាងណាមិញ ខ្សែបម្រើវ័យ ៣៣ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ដែលមានតម្លៃ ៧០០,០០០ផោន ក្នុងមួយសប្តាហ៍ជាមួយ Al-Ettifaq បន្ទាប់ពីបានចាកចេញពីក្រុមហង្សក្រហម Liverpool ក្នុងកិច្ចព្រមព្រៀង ១២លានផោន ក្នុងខែកក្កដា នាឆ្នាំទៅមិញនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jordan Henderson wants shock Premier League return just six months after  Saudi transfer... and it'll cost him millions | The Sun

ទោះ​ជា​យ៉ាង​ណា របាយការណ៍​បាន​លើក​ឡើង​ថា ដោយសារតែសម្ពាធផ្លូវចិត្ត រូបគាត់​ចង់​ត្រឡប់​ទៅក្លឹប​នៅអឺរ៉ុប​វិញ ដោយគាត់បានបង្ហាញខ្លួនត្រឹមតែ ១៧លើកប៉ុណ្ណោះនៅ Saudi Pro League។ រំលឹកផងដែរថា កាលពី Henderson ផ្លាស់ទៅក្លឹបអារ៉ាប់ដំបូង រូបគាត់ទទួលបានពាក្យរិះគន់ពីសំណាក់អ្នកគាំទ្រយ៉ាងចាស់ដៃតែម្តង។ គួរជម្រាបដែរថា ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់យ៉ាងឆាប់រហ័សនោះ Henderson អាចនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមយក្សហូឡង់ទល់នឹង RKC Waalwijk នៅ Eredivisie នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕

Image

ប្រភព៖ BBC & Fabrizio R0mano

Related Articles