
(អង់គ្លេស)៖ ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jordan Henderson ជិតនឹងចូលរួមជាមួយក្រុម Ajax ក្នុងការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ ដោយកិច្ចសន្យារបស់គាត់នៅក្លឹបអារ៉ាប៊ីសាអូឌីត Al-Ettifaq អាចនឹងបញ្ចប់មុនកំណត់។ យ៉ាងណាមិញ ខ្សែបម្រើវ័យ ៣៣ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ដែលមានតម្លៃ ៧០០,០០០ផោន ក្នុងមួយសប្តាហ៍ជាមួយ Al-Ettifaq បន្ទាប់ពីបានចាកចេញពីក្រុមហង្សក្រហម Liverpool ក្នុងកិច្ចព្រមព្រៀង ១២លានផោន ក្នុងខែកក្កដា នាឆ្នាំទៅមិញនេះ។
ទោះជាយ៉ាងណា របាយការណ៍បានលើកឡើងថា ដោយសារតែសម្ពាធផ្លូវចិត្ត រូបគាត់ចង់ត្រឡប់ទៅក្លឹបនៅអឺរ៉ុបវិញ ដោយគាត់បានបង្ហាញខ្លួនត្រឹមតែ ១៧លើកប៉ុណ្ណោះនៅ Saudi Pro League។ រំលឹកផងដែរថា កាលពី Henderson ផ្លាស់ទៅក្លឹបអារ៉ាប់ដំបូង រូបគាត់ទទួលបានពាក្យរិះគន់ពីសំណាក់អ្នកគាំទ្រយ៉ាងចាស់ដៃតែម្តង។ គួរជម្រាបដែរថា ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់យ៉ាងឆាប់រហ័សនោះ Henderson អាចនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមយក្សហូឡង់ទល់នឹង RKC Waalwijk នៅ Eredivisie នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕
ប្រភព៖ BBC & Fabrizio R0mano

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


