
Kylian Mbappe កំពុងពិចារណាដ៏គួរអោយភ្ញាក់ផ្អើលក្នុងការផ្លាស់ទៅកាន់លីកកំពូលអង់គ្លេសដោយចូលរួមជាមួយក្រុមហង្សក្រហម Liverpool នៅពេលទីផ្សារ ដោះដូរកីឡាករនិងបើកដំណើរការនាពេលបញ្ចប់រដូវកាលនេះ ។គួរបញ្ជាក់ថាកីឡាករវ័យ ២៥ ឆ្នាំរូបនេះបានបន្តបង្ហាញសមត្ថភាព ដ៏គួរអោយកោតសរសើរជាមួយ ក្រុមដែលមានមូលដ្ឋាននៅរដ្ឋធានីប្រទេសបារាំងគឺ Paris Saint Germain ក្នុងរដូវកាលនេះបន្តទៀត ដោយស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ និង Assist ២ ដងក្នុងការបង្ហាញខ្លួនត្រឹមតែ ១៦ ប្រកួតនៅក្របខណ្ឌ Ligue ១ ។
គួររំលឹកថា Mbappe សមាជិកជ័យលាភី World Cup ២០១៨ និងជាម្ចាស់ស្បែកជើងមាសពានរង្វាន់ World Cup ២០២២ មានទំនាក់ទំនងក្នុងការចាកចេញពីទឹកដីបារាំង Parc des Princes រយៈពេល២ឆ្នាំចុងក្រោយនេះយ៉ាងរសើបតែម្តង។ ពោលគឺ Mbappe អតីតយុវជនថ្នាល Monaco រកបានគ្រាប់បាល់បញ្ចូលទីសរុប ២១២គ្រាប់ហើយក្រោយបង្ហាញខ្លួន ២៣៨ប្រកួត លើកសម្រាប់ម្ចាស់ជើងឯកបារាំង ហើយក្លាយជាកីឡាករដែលក្រុមអធិរាជស Real Madrid ចង់បានបំផុតនោះ។ បច្ចុប្បន្ន Mbappe មានកុងត្រាជាមួយ PSG រហូតដល់ខែមិថុនា ២០២៥ឯណោះ ដូច្នេះ PSG អាចនិងពិចារណាលក់រូបគេជៀសវាងការបាត់បង់ខ្សែប្រយុទ្ធរូបនេះដោយគ្មានតម្លៃខ្លួន(FreeTransfer)។
Mbappe ទើបតែរកបានគ្រាប់បាល់២គ្រាប់ យ៉ាងអស្ចារ្យសម្រាប់ PSG អំឡុងពេលពួកគេទទួលជ័យជម្នះ ៣ទល់និង១ លើក្រុម Metz ដែលធ្វើឱ្យក្រុមលោក Luis Enrique នាំមុខចំនួន ៥ ពិន្ទុនាំមុខក្រុមលេខ ២ Nice ក្នុងតារាង Ligue ១ ។សម្រាប់ Liverpool ក្រោយផ្តួល Arsenal នៅក្របខណ្ឌ Premier League នៅថ្ងៃចន្ទរួចមក ក្រុមលោក Jurgen Klopp នឹងធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Arsenal ក្នុងការប្រកួត FA Cup នៅថ្ងៃអាទិត្យ។
ប្រភព:sportsmole
វីដេអូ: PSG vs Metz
វីដេអូ: Liverpool vs Newcastle

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


