

កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo បានទម្លាយអារម្មណ៏ចេញពីចិត្តថាខ្លួនមានការសោកស្ដាយដែលមិនបានសម្រេចចិត្តចាកចេញពីកីឡដ្ឋាន Old Trafford អោយបានឆាប់និងចូលរួមជាមួយជាមួយក្លឹប Al Nassr អោយបានទាន់ពេលវេលានោះ។ កាពីតែនក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលទើបតែជាប់ឈ្មះជាកីឡាករដែលមានអ្នកចុច Search ច្រើនបំផុតនៅបណ្តាញ Google ថារូបគេពិតជាមានការសោកស្ដាយដែលមិនបានផ្លាស់ទៅក្លឹបបាល់ទាត់អារ៉ាប៊ីសាអូឌីត Al Nassr អោយបាន ឆាប់។ ពោលគឺ Ronaldo ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលបានចូលរួមជាមួយក្លឹប Al Nassr កាលពីចុងឆ្នាំ២០២២នោះក្រោយបញ្ចប់កិច្ចសន្យាព្រមព្រៀងគ្នារវាងក្លឹបនិងសាមីខ្លួនបន្ទាប់ពីរូបគេផ្តល់បទសម្ភាសន៏រិះគន់ក្លឹបជាមួយពិធីករល្បីឈ្មោះលោក Piers Morgan កំលុងថ្ងៃ ១៨ ខែវិច្ឆិកា ២០២៣។

Ronaldo ត្រូវបានដកស្រង់សម្តីដោយគេហទំព័រ Sportskeeda យ៉ាងដូច្នេះថាៈ ខ្ញុំសោកស្តាយយ៉ាងខ្លាំងដែលមិនបានមកក្លឹបអារ៉ាប៊ីសាអូឌីត Al Nassr ប៉ុន្តែឥឡូវនេះខ្ញុំរំភើបហើយនឹងផ្តល់ឱ្យ Al Nassr ទ្វេរដងពោលគឺច្រើនជាងខ្ញុំបានធ្វើនៅលីកអឺរ៉ុប។ ។ ហើយ បើទោះបីជាមានវ័យជ្រេបន្តិច ប៉ុន្តែRonaldo នៅតែជាម៉ាស៊ីនរកគ្រាប់បាល់ដោយបានស៊ុតបញ្ចូលទីសរុប៣៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី១២លើកក្នុងការប្រកួត៤១ដងឲ្យក្រុម Al Nassr។ Ronaldoក៏បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិ សាស្ត្រដែល អាចលេងបាន១២០០ប្រកួតហើយក្នុងអាជីពរបស់ខ្លួន។
ប្រភព:footyroom
វីដេអូ: Cristiano Roanldo រកបានគ្រាប់បាល់ទល់និង Al-Nassr

ក្លឹបកញ្ជ្រោងខៀវ Leicester City នៅតែមិនទាន់មានអ្នកចាត់ការទូទៅថ្មីនៅឡើយ បន្ទាប់ពីពេលថ្មីៗនេះពួកគេបានបញ្ចប់តំណែងលោក Ruud van Nistelrooy ដែលបានចូលមកកាន់តួនាទីជំនួសអតីតគ្រូបង្វឹកលោក Steve Cooper ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្លឹបមានមូលដ្ឋាននៅភាគកណ្តាលចក្រភពអង់គ្លេសនេះត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ក្នុងរដូវកាល ២០២៤-២០២៥ ជាមួយក្រុម Ipswich Town និង Southampton ហើយការបណ្តេញចេញរបស់លោក Van Nistelrooy បានកើតឡើងមុនពេលចាប់ផ្តើមការហ្វឹកហាត់មុនរដូវកាលថ្មីនៃក្របខណ្ឌ Championship បានកើតឡើង។អត្ថបទកំពុងចាប់អារម្មណ៍៖ តោះមកស្គាល់កីឡាករ ១០រូប កំពុងសំងំកើបប្រាក់មហាសាលនៅ Saudi Pro League (មាន១០វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពជាច្រើនបានចុះផ្សាយថាអតីតគ្រូបង្វឹកលោក Sean Dyche គឺជាបេក្ខភាពឈានមុខគេដើម្បីជំនួស Van Nistelrooy ដែលបានចាកចេញពីកីឡដ្ឋាន King Power ទៅហើយនោះ។ ប្រភព:Manchester Evening […]


