Close
Featured-Image
មូលហេតុការប្រកួតរវាង Granada និង At.Bilbao ត្រូវបានផ្អាកយ៉ាងតក់ក្រហល់( មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ការប្រកួតក្របខណ្ឌ La Liga កាលពីថ្ងៃអាទិត្យរវាងក្រុម Granada និង Bilbao ត្រូវបានផ្អាកក្រោយដំណើរការបាន ១៨នាទី ខណៈក្រុមភ្ញៀវរបស់អតីតគ្រូបង្វឹក Barcelona លោក Ernesto Valverde បាននាំមុខដោយលទ្ធផល១ទល់និង០។ ហើយអ្វីដែលជារឿងភ្ញាក់ផ្អើលនោះគឺប្រិយមិត្តអ្នកគាំទ្រក្រុមម្ចាស់ផ្ទះបានជួបបញ្ហាជំងឺគាំងបេះដូងសម្រាប់ការប្រកួតនៅសប្តាហ៏ទី១៦រវាង ក្រុមទាំងពីរនាកីឡាដ្ឋាន Nuevo Los Carmenes ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

LaLiga clash between Granada and Athletic Bilbao postponed after fan dies in the stands... with game to resume in 17th minute on Monday | Daily Mail Online

Spanish football game between Granada and Athletic Bilbao suspended after fan dies in the stands | Stuff.co.nz

គួរបញ្ជាក់ផងដែរថាមុនការប្រកួត​ចាប់ផ្តើមព្រឹត្តិការណ៏ដ៏គួរអោយសោកសៅក៏ត្រូវ​បាន​រំខាន​តាំង​ពី​ម៉ោង​៤ និង ៣០នាទីល្ងាចម៉ោងនៅប្រទេសអេស្បាញមុនពេលត្រូវបានសហព័ន្ធ​La Liga និង គណកម្មាការប្រកួតបានសម្រេចផ្អាកជាផ្លូវការណ៏បន្ទាប់ពីជាង​មួយ​ម៉ោង​ក្រោយ​មក។ប្រិយមិត្តមិនត្រូវបានបញ្ជាក់ពីអត្តសញ្ញាណមានអាយុប្រហែល ៧០ ឆ្នាំត្រូវបានរាយការណ៏ថាបានចាប់ផ្តើមដួលប្រកាច់នៅកន្លែងអង្គុយទស្សនា ដោយជនរងគ្រោះត្រូវបានសន្និដ្ឋានលើកដំបូងថាមានជំងឺគាំងបេះដូងជាមួយនឹងបញ្ហាស្ទះសរសៃឈាមបនិងបានធ្វើអោយឱ្យអ្នកគាំទ្រជាច្រើននៅទីនោះជូនដំណឹងដល់ក្រុមគ្រូពេទ្យជាបន្ទាន់ផងដែរ។ការពិតអាជ្ញាកណ្តាលលោក Ortiz Arias បានព្យាយាមបញ្ឈប់ការប្រកួតក្រោយកើតហេតុ និងបញ្ឈប់ជាផ្លូវការណ៏នៅនាទីទី ១៨ តាមសំណើរបស់កីឡាករក្រុម Granada និងជាអ្នកចាំទីក្រុមជម្រើសជាតិអេស្បាញរបស់ក្លឹប At.Bilbao កីឡាករ Unai Simon ផងដែរ ។

ប្រភព:Besoccer

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង