Close
Featured-Image
Prediction: Lazio អាចត្រលប់មកបង្ហាញទម្រង់លេងល្អដូចនៅ UCL ពេលទទួលភ្ញៀវ Cagliari បានទេ?
ទំហំអក្សរ
តូច
ធំ

Lazio មានការលំបាកក្នុងការបង្ហាញទម្រង់លេងនៅក្របខណ្ឌ Serie A ប៉ុន្តែសម្រាប់ការប្រកួតនៅទ្វីបអឺរ៉ុបគឺ UCLកឺពួកគេធ្វើបានល្អគួរសមដោយកក់កៅអីទៅវគ្គ ១៦ក្រុម ។ទោះយ៉ាង​ណាក្រុមលោក Maurizio Sarri និងត្រលប់មកបំពេញកាតព្វកិច្ចក្នុងស្រុកវិញនៅថ្ងៃសៅរ៍ នៅពេលដែលពួកគេ ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Cagliari នៅកីឡដ្ឋាន Stadio Olimpico នៅវេលាម៉ោង ១២យប់នេះ។ មានន័យថាការរត់បានមួយពិន្ទុពីការប្រកួតលីកចំនួនបីចុងក្រោយបានធ្វើឱ្យក្លឹបមានមូលដ្ឋាននៅទីក្រុង Rome ធ្លាក់មកនៅលេខខរៀងទី១១ ខណៈ Cagliari របស់លោក Claudio Ranieri ឈរនៅចំណាត់ថ្នាក់លេខ១៧ក្បែរតំបន់កាត់ចោល។
១.ប្រវត្តិជួបគ្នា
១៦លើកគឺ Lazio មិនដែលចាញ់រឺស្មើ Cagliari ទេនៅគ្រប់ក្របខណ្ឌប្រកួត។ ទោះយ៉ាងណាជួបគ្នា១០ដងចុងក្រោយគឺ៨លើកLazio រកបានគ្រាប់បាល់មិនតិចជា២គ្រាប់​ទេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

SS Lazio v Cagliari Tickets | 2 Dec 2023 | Stadio Olimpico | Koobit
២.ពត៌មានក្រុមLazio(ម្ចាស់ផ្ទះ)
Mattia Zaccagni និង Alessio Romagnoli ត្រូវបានអវត្តមានដោយសាររបួស ប៉ុន្តែ Luis Alberto នឹងចាប់ផ្តើមបន្ទាប់ពីការព្យួរកាលពីសប្តាហ៍មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងProvedel; Lazzari, Patric, Gila, Marusic; Guendouzi, Vecino, Alberto; Isaksen, Immobile, Anderson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

Five Lazio Players Away in November International Break | The Laziali
៣.ពត៌មានក្រុមCagliari(ភ្ញៀវ)
Cagliari ទំនង​ជា​នឹង​ប្ដូរ​ទៅ​លេង​ការពារ៤នាក់​នៅ​ចុង​សប្ដាហ៍​នេះ​បន្ទាប់​ពី​ប្រើទម្រង់លេង ៣-៤-២-១ កាល​ពី​ថ្ងៃ​អាទិត្យមុនពេលប្រកួតស្មើ Monza។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងScuffet; Goldaniga, Dossena, Hatzidiakos; Zappa, Prati, Makoumbou, Augello; Viola; Luvumbo, Petagna
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Lazio ២:១ Cagliari
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង