
ព័រទុយហ្គាល់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកក់កៅអីយុទ្ធនាប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Euro ២០២៤ខណៈម្ចាស់ជើងឯក Euro ២០១៦ និងត្រៀមធ្វើការប្រកួតជាមួយនឹងអ៊ីស្លង់ក្នុងទីក្រុង Lisbon នៅយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទវេលាម៉ោង ២និង៤៥ នាទិរំលងអធ្រាត។ក្រុមរបស់លោក Roberto Martinez មានកំណត់ត្រាដ៏ល្អឥតខ្ចោះនៅក្នុងពូល J ដោយឈ្នះការប្រកួតទាំងប្រាំបួនរបស់ពួកគេដើម្បីប្រមូលបាន ២៧ ពិន្ទុ ដោយឈរនៅលើកំពូលតារាង ប៉ុន្តែអ៊ីស្លង់គឺអស់ឪកាសហើយខណៈក្រុមភ្ញៀវ៩ប្រកួតមានតែ១០ពិន្ទុប៉ុណ្ណោះ។
១.ប្រវត្តិជួបគ្នា
អ៊ីស្លង់មិនទាន់ទទួលបានជ័យជម្នះជាលើកដំបូងរបស់ពួកគេជាមួយព័រទុយហ្គាល់បន្ទាប់ពីជួបគ្នាបួនលើក។ ព័រទុយហ្គាល់បានឈ្នះការប្រកួតចំនួនបីលើកនិងស្មើមួយ។
ព័រទុយហ្គាល់បានស៊ុតបញ្ចូលទីយ៉ាងហោចណាស់បីគ្រាប់ក្នុងការប្រកួតជម្រុះ Euro ៦លើកចុងក្រោយរបស់ពួកគេដែលលេងនៅទឹករបស់ខ្លួន។
អ៊ីស្លង់បានចាញ់បីលើកក្នុងការប្រកួតជម្រុះ Euro ៤ លើកចុងក្រោយរបស់ពួកគេនៅក្រៅផ្ទះ។ សម្រាប់តារាឆ្នើមវ័យ៣៨ឆ្នាំ Cristiano Ronaldo សម្លឹងចង់បង្កើនការរកគ្រាប់បាល់ បន្ថែមទៀតក្រោយរកបាន១០គ្រាប់ហើយសម្រាប់យុទ្ធនាការប្រកួតជម្រុះនេះ
២.ពត៌មានកីឡាករក្រុមម្ចាស់ផ្ទះ(ព័រទុយហ្គាល់)
-ជម្រើស១១នាក់អាចនិងចូលលេង Costa; Cancelo, Inacio, Dias, Guerreiro; Fernandes, Palhinha, B Silva; Felix, Ronaldo, Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៣.ពត៌មានកីឡាករក្រុមភ្ញៀវ(អ៊ីស្លង់)
-ជម្រើស១១នាក់អាចនិងចូលលេង Olafsson; Sampsted, Palsson, Ingason, Finnsson; Hlynsson, Gudmundsson, Gunnarsson; A Gudjohnsen, Finnbogason, A Sigurdsson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ ព័រទុយហ្គាល់ ៣:0 អ៊ីស្លង់
ប្រភព:sportsmole&sportskeedav

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



