
ខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez របស់ក្រុម Inter Milan បានលើកឡើងថាខ្សែប្រយុទ្ធឆ្នើមក្លឹប Inter Miami កីឡាករ Lionel Messi នឹងឈ្នះពានរង្វាន់បាល់មាស Ballon d’Or ចំនួន ១៥ ដង ប្រសិនគ្មានវត្តមាន Cristiano Ronaldo ដែលជាវីរបុរស Real Madrid ជាគូប្រជែងនោះ។ Martinez បានបន្ថែមថាៈ ការពិតគាត់ត្រូវបែងចែកពាននេះជាមួយCristiano Ronaldo នៅយុគសម័យបាល់ទាត់ដ៏ទំនើបនេះ។
Messi ដែលមានកុងត្រារហូតដល់ខែធ្នូ ឆ្នាំ ២០២៥ នៅក្លឹប Inter Miami បានលើកពាន Ballon d’Or លើកដំបូងរបស់គាត់ក្នុងឆ្នាំ ២០០៩ ហើយបន្ទាប់មកបានឈ្នះពានរង្វាន់ប្រកបដោយកិត្តិយស និងកិត្យានុភាពនេះ៣ដង ក្នុងឆ្នាំ ២០១០, ២០១១, និង ២០១២មុនពេលបន្តឈ្នះនៅឆ្នាំ ២០១៥ ២០១៩ និងចុងក្រោយគឺនៅឆ្នាំ២០២១។ខណៈRonaldo បានឈ្នះជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ ២០០៨ ជាមួយ Man. United និងបន្តឈ្នះក្នុងឆ្នាំ ២០១៣, ២០១៤, ២០១៦, និង ២០១៧ជាមួយក្រុមអធិរាជស Real Madrid។ទោះយ៉ាងណាសករាជគ្រងពានរបស់អធិរាជបាល់ ទាត់ទាំងពីរត្រូវបានបង្អាក់២ឆ្នាំដោយកីឡាករ Luka Modric នៅឆ្នាំ២០២០ និង ២០២២ដោយKarim Benzema ។
ប្រភព:sportskeeda

(អេស៉្បាញ)៖ របាយការណ៍ថ្មីៗបានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid កំពុងតែពន្លឿនការផ្ទេរចុះហត្ថលេខានាំយកខ្សែការពារឆ្នើម Ibrahima Konaté របស់ហង្សក្រហម Liverpool ខណៈដែលម្ចាស់ជើងឯក UCL ១៥សម័យកាល [Real] បានដាក់ខ្សែប្រយុទ្ធ Brahim Diaz រួមនឹងកញ្ចប់លុយ ១០លានអឺរ៉ូ ជាថ្នូរដេញថ្លៃចរចាល្បួង Konate ឲ្យផ្លាស់មកកាន់ទឹកដីអេស៉្បាញ មុនរដូវកាលថ្មីមកដល់៕អត្ថបទកំពុងចាប់អារម្មណ៍៖ ហេតុតែចង់បាន! Real បង្ខំចិត្តវាយដូរកីឡាករម្នាក់បូកនឹងកញ្ចប់ប្រាក់ ដើម្បីចែចូវ Konate សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible


