
ប្រទេសកម្ពុជា៖ សហព័ន្ធបាល់ទាត់នៃព្រះរាជាណាចក្រ កម្ពុជា បានប្រកាសនៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២៣នេះថា ក្រុមជម្រើសជាតិគោព្រៃកម្ពុជានឹងមានការប្រកួតបែបមិត្តភាពកម្តៅសាច់ដុំជាមួយនឹងក្រុមជម្រើសជាតិកាតានៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣ ដែលការប្រកួតនឹងប្រារព្ធឡើងនៅឯប្រទេសកាតា ដែលទីតាំងរៀបការប្រកួត FIFA World Cup 2022 កន្លងដែលក្រុមជម្រើសជាតិអាហ្សង់ទីនទទួលជ័យលាភី។ ក្នុងសេចក្តីប្រកាសសហព័ន្ធបាល់ទាត់កម្ពុជាបានសរសេរថា៖ «ដោយមានការទំនាក់ទំនងល្អរវាងសហព័ន្ធបាល់ទាត់កាតា នឹងសហព័ន្ធបាល់ទាត់កម្ពុជានឹងដើម្បីពង្រឹងការសហការល្អនេះ សហ័ពន្ធបាល់ទាត់កាតាបានអញ្ជើញក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពផ្លាស់ប្តូរបច្ចេកទេសជាមួយក្រុមជម្រើសជាតិកាតា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងដូហា ប្រទេសកាតា។»

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


