បរទេស៖ ក្លឹបបាល់ទាត់នៃលីគកំពូលកម្ពុជា Phnom Penh Crown (ភ្នំពេញក្រោន) បានកសាងកេរ្តិ៍ឈ្មោះថ្មីឲ្យប្រទេសកម្ពុជាក្រោយយកឈ្នះក្រុមខ្លាំងមកពីប្រទេសអូស្ត្រាលី Macarthur FC ដោយលទ្ធផល ៣-០ នៅក្នុងកីឡដ្ឋានអូឡាំពិក។
ការប្រកួតក្របខណ្ឌ Premier League រវាងក្រុមតោខៀវ Chelsea និងត្រូវបើកទ្វារកីឡដ្ឋានStamford Bridge នៅវេលាម៉ោង ១និង៣០នាទីទាបភ្លឺដើម្បីធ្វើជាម្ចាស់ផ្ទះទទួលក្រុម Tottenham Hotspur ខណៈក្រុមទាំងពីរប្រកួតនៅក្របខណ្ឌ EPL ចុងក្រោយទទួលលទ្ធផលមិនបានល្អនោះទេ បន្ទាប់ពីក្រុមលោក Mauricio Pochettino បានប្រកួតស្មើAston Villa ខណៈ Spurs បរាជ័យក្នុងជំនួបជាមួយក្លឹបរួមទីក្រុងឡុងដ៏គឺ Arsenal ដោយលទ្ធផល ៣ទល់និង២។ទោះយ៉ាងណាសម្រាប់៦ប្រកួតចុងក្រោយរបស់ Chelsea គឺ ឈ្នះ២ស្មើ៣ចាញ់១ឈរនៅលេខរៀងទី៩ ខណៈ Tottenham ឈ្នះ២ចាញ់៣ស្មើ១ឈរនៅលេខរៀងទី៥។ ១.ប្រវត្តិជួបគ្នា បានចាញ់តែមួយប្រកួតគត់ក្នុងចំណោម ៣៣ ប្រកួតចុងក្រោយរបស់ពួកគេនៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Tottenham Hotspur ក្នុងក្របខ័ណ្ឌ Premier Leagueហើយ បរាជ័យនោះក្នុងលទ្ធផល ៣ទល់និង១ ក្នុងខែមេសា ឆ្នាំ ២០១៨ ។ទោះយ៉ាងណពាTottenham Hotspur បានចាញ់សរុប ៣៤ ប្រកួតជាមួយ Chelsea នៅក្របខណ្ឌ Premier League ចុងក្រោយ។ […]