ព្រះរាជាណាចក្រកម្ពុជា៖ ក្រុមបាល់ទាត់នៃលីគកំពូលប្រទេសកម្ពុជាគឺ ភ្នំពេញក្រោនបានចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់កីឡដ្ឋានខ្លួនបន្ថែមទៀត ដើម្បីឲ្យស្របទៅតាមតម្រូវការ និងស្តង់ដារបស់ AFC ។ លើគេហពំទ័រផ្លូវការណ៍របស់ក្លឹបបានចុះផ្សាយនៅថ្ងៃទី៣០ខែសីហានេះថា៖ «ក្លិបបាល់ទាត់ភ្នំពេញក្រោនសូមជម្រាបទៅកាន់អ្នកគាំទ្រឲ្យបានជ្រាបថានៅពេលនេះ កីឡដ្ឋាន RSN កំពុងស្ថិតក្នុងតំណាក់កាលកែលម្អបន្ថែមទៀតនៅជុំវិញកីឡដ្ឋាន ក៏ដូចជាកន្លែងចំណតយានជំនិះផងដែរ ។ ថ្នាក់ដឹកនាំក្លិបតែងតែយកចិត្តទុកដាក់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានពីមួយដំណាក់កាលទៅមួយដំណាក់កាលដើម្បីឲ្យក្លិបឈានទៅរកភាពស្តង់ដារស្របទៅតាមគោលការណ៍របស់ AFC ។ ដូច្នេះសម្រាប់ការចូលទស្សនាការប្រកួតនៅល្ងាចនេះអាចមានផលប៉ះពាល់មួយចំនួន យើងខ្ញុំសង្ឃឹមថាបងប្អូនអ្នកគាំទ្រនឹងយោគយល់ក៏ដូចជាអធ្យាស្រ័យផងដែរ»។

កំពូលខ្សែប្រយុទ្ធស្លាបជើងចាស់ដ៏មានបទពិសោធន៏ Cristian Ronaldo នៅតែអាចបន្តរកគ្រាប់បាល់សម្រាប់ក្លឹប Al-Nassr ខណៈដែលរូបគេមានឪកាសជួយអោយ ក្រុមម្ចាស់ផ្ទះនាំមុខ១គ្រាប់មុនពីការបញ្ជូនបាល់ដ៏ល្អរបស់មិត្តរួមក្រុម Sadio Mane នៅត្រឺមនាទីទី៤ និងរកបានគ្រាប់បាល់បន្ថែមគ្រាប់ទី២នៅនាទីទី៥២។ សម្រាប់ការប្រកួតនៅយប់ថ្ងៃសុក្រម្សិលមិញនេះនៅកីឡដ្ឋាន Al-Awwal Park ក្នុងការប្រកួតដែលពួកគេបានផ្តួលក្រុមភ្ញឿវ Al-Ahli ក្នុងលទ្ធផល ៤ទល់និង៣។Cristiano Ronaldo បច្ចុប្បន្នមានវ័័យ ៣៨ ឆ្នាំ បានចូលរួមលេងនៅលីគអារ៉ាប៊ីសាអូឌីត ក្រោយចាកចេញពី Man. United កាលពីខែវិច្ឆិកាឆ្នាំមុន។Al-Nassr បច្ចុប្បន្នឈរនៅលេខរៀងទី៥ ក្នុងលីគអារ៉ាប៊ីសាអូឌីត ខណៈ Al-Ahli ឈរនៅលេខរៀង ទី៦ក្នុងតារាង។ ប្រភព:Besoccer វីដេអូ: អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: ក្រោយធ្លាក់ទម្រង់លេង ! AC.Milan ចង់ផ្តួល Verona ដើម្បីកសាងទំនុកចិត្តជាមួយអ្នកគាំទ្រឡើងវិញ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


