Close
Sponsor ads Featured-Image
Prediction: អង់គ្លេសចង់ទូទាត់គុំនុំចាស់ជាមួយអ៊ីតាលីដើម្បីកក់កៅអី Euro ២០២៤ បានទេ?
ទំហំអក្សរ
តូច
ធំ

ការជួបជុំគ្នាឡើងវិញនៅកីឡដ្ឋាន Wembley ក្រោយរយៈពេលពីរឆ្នាំពីការប្រកួតវគ្គផ្តាច់ព្រ័ត្រទ្វីបអឺរ៉ុបដ៏គួរឱ្យភ្ញាក់ផ្អើល អង់គ្លេស និងអ៊ីតាលី និងមកធ្វើការទូទាត់បញ្ជីចាស់ឡើងវិញនៅពេលពួកគេធ្វើការប្រកួតវគ្គជម្រុះ Euro ២០២៤ ដ៏សំខាន់ក្នុងពូល C នៅវេលាម៉ោង ១និង ៤៥នាទិ ឈានចូលថ្ងៃពុធទាបភ្លឺស្អែកនេះ។មានន័យថាបើអាចរកឃើញជ័យជំនះនិងអាចនាំក្រុមលោក Gareth Southgate ក្នុងនាមជាម្ចាស់​ផ្ទះអោយ​កក់កៅអីទៅកាន់ប្រទេសអាឡឺម៉ង់បាន១០០ភាគរយ បើទោះបីជាការឈរនៅកំពូលតារាងនាំមុខបីពិន្ទុរបស់ពួកគេលើក្រុមអសូរីអ៊ីតាលីនៅមិនទាន់​បានធានានៅ​ឡើយ​នោះទេ។
១.ប្រវត្តិជួបគ្នា
អង់គ្លេស​បាន​យក​ឈ្នះ​តែ​មួយ​លើក​គត់​ក្នុង​ចំណោម​ការ​ជួប​គ្នា​ប្រាំពីរ​លើក​ចុង​ក្រោយ​ជាមួយ​នឹង​អ៊ីតាលី។អ៊ីតាលី​បាន​របូត​​គ្រាប់​​បាល់​ច្រើន​ជាង​មួយ​គ្រាប់​តែ​ពីរ​ដង​គត់​ក្នុង​ការ​ប្រកួត​ចំនួន ១២ លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​គ្រប់​ការ​ប្រកួត​ជាមួយ​នឹង​ក្រុម​អង់គ្លេស។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

England vs Italy: Euro 2024 qualifier prediction, kick-off time, TV, live  stream, team news, h2h results, odds | Evening Standard
២.ពត៌មានក្រុមអង់គ្លេស(ម្ចាស់ផ្ទះ)
បន្ទាប់ពីទទួលជ័យជម្នះក្នុងលទ្ធផល ១-០ ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃសុក្រជាមួយអូស្ត្រាលី លោក Gareth Southgate ត្រូវបានគេរំពឹង​ថានឹងទៅជាមួយក្រុមដែលមានកម្លាំងពេញលេញតាមដែលអាចធ្វើទៅបាននៅទីនេះ។ខ្សេការពារ John Stones អាចចូលលេងជម្រើស១១នាក់ដំបូង​ក្រោយ​​ខកខានការប្រកួតអន្តរជាតិនៅខែកញ្ញាដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Walker, Stones, Maguire, Trippier; Alexander-Arnold, Rice; Foden, Bellingham, Rashford; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

ads

England player ratings vs Italy: Kyle Walker at fault in turgid team  performance
៣.ពត៌មានក្រុមអ៊ីតាលី(ភ្ញៀវ)
កីឡាករដែលចូលលេងកំលុងផ្តួលម៉ាល់តាកាលពីថ្ងៃសៅរ៍អាចនិងបន្តចូលលេងស្ទើរតែទាំងអស់។ទៅហួ៉ាណាប្រធានក្រុម Napoli កីឡាករ Giovanni Di Lorenzo អាចត្រលប់មកក្រុមវិញដើម្បីជំនួសជំនួស Matteo Darmian ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Di Lorenzo, Mancini, Bastoni, Dimarco; Frattesi, Locatelli, Barella; Berardi, Raspadori, Kean
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អង់គ្លេស ២ : ១ អ៊ីតាលី
ប្រភព:whoscored &sportskeeda&sportsmole

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ)
featured image

ក្លឹបជើងឯកបារាំង Paris St-Germain បានយកឈ្នះលើជើងឯកអាឡឺម៉ង់ Bayern Munich ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍FIFA Club World Cup ក្នុងការប្រកួតដ៍តានតឹងខណៈខ្សែបម្រើឆ្នើមវ័យក្មេង Jamal Musiala បានរងរបួសបាក់កជើងឆ្វេងយ៉ាងធ្ងន់ធ្ងរទៅបន្ទាប់ពីការប្រជែងពាំងខ្លួនពីកីឡាករខ្សែការពារ Willian Pacho និងបន្តប៉ះទង្គិចពីសំណាក់អ្នកចាំទីGianluigi Donnarumma នៅមុនបញ្ចប់ការប្រកួតតង់ទី១នៅ កីឡាដ្ឋានMercedes- Benz។ មានការរីះគន់និងចំអកយ៉ាងច្រើនទៅលើអ្នកចាំទីអន្តរជាតិអ៊ីតាលី Donnarumma ក្រោយពី Musiala រងរបួសធ្ងន់ធ្ងរខណៈសាម៉ីខ្លួនបានលត់ជង្គង់សម្រក់ទឹកភ្នែកសម្រាប់កំហុសអចេតនា នេះខណៈកីឡាករ PSG និង Bayern Munich បានឈរមើលយ៉ាងយកចិត្តទុកដាក់ពេលគ្រូពេទ្យព្យាយាមសង្គ្រោះបឋមលើ Musiala ព្រមទាំងមជ្ឈដ្ឋានបាល់ទាត់ក៏ដូចជាប្រិយមិត្តគាំទ្រជូនពរអោយ Musiala ឆាប់បានជាសះស្បើយ ហើយបើពិនិតលើស្ថានភាពរបួសក៍ប្រើរយៈពេលមិនតិចជាង១ឆ្នាំដែរមើលទៅ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះយ៉ាងណាកីឡាករអន្តរជាតិអេក្វាឌ័រ Pacho បានទទួលបានកាតក្រហមក្រោយបង្កកំហុសលើកីឡាករ Leon Goreztska នៅនាទីទី ៨២ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031