Close
Featured-Image
ម្ចាស់ផ្ទះអង់គ្លេសលត់ភ្ញៀវសែប៊ី U-២១ ទក់សាច់នៅវគ្គជម្រុះ Euro ២០២៥(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែបម្រើ Harvey Elliot របស់ក្រុមហង្សក្រហម Liverpool បានស៊ុតបញ្ចូលទីពីរគ្រាប់សម្រាប់​ក្រុមជម្រើស​ជាតិ​អង់គ្លេស​អាយុក្រោម ២១ ឆ្នាំស្របពេលក្រុមតោកំណាចបានលត់ក្រុមភ្ញៀវស៊ែប៊ីដោយ​លទ្ធផល ៩ ទល់និង ១ ក្នុងវគ្គជម្រុះ Euro ២០២៥ ក្នុងការប្រកួតក្នុងផ្ទះ​លើ់កដំបូងរបស់ពួកគេចាប់តាំងពីឈ្នះជើងឯកអឺរ៉ុបនៅរដូវក្តៅឆ្នាំមុន។ក្រៅពីElliot នៅ​មាន​កីឡាករវ័យក្មេង Jaden Philogene របស់ Hull City និង  Noni Madueke របស់ Chelsea សុទ្ធតែស៊ុតបញ្ចូលទី​បានពីរ​គ្រាប់ខណៈ ខ្សែប្រយុទ្ធ Liam Delap របស់ Man.City និង Emile Smith Rowe រកបានម្នាក់១គ្រាប់ខណៈ ១គ្រាប់ទៀតជា​បាល់​ចូល​ទីខ្លួនឯងរបស់ កីឡាករ Subotic។
Young Lions go goal crazy as they put nine past Serbia in qualifier | beIN  SPORTS

គួរកត់សម្គាល់ថាទោះបីជាទទួលបានលទ្ធផលល្អលើសលប់ប៉ុន្តែ ការពិតក្រុមរបស់លោក Lee Carsley មានវត្តមានកីឡាករចូលលេងតែ ៧នាក់ប៉ុណ្ណោះដែលបានលើកពានកំពូលទ្វីបអឺរ៉ុបU-២៣នៅហ្សកហ្ស៊ីកាលពីឆ្នាំមុន ។ដូច្នេះអាចវាយតម្លៃជាបឋមថា ក្រុមយុវជនវ័យ​ក្មេងជំនាន់​ក្រោយមានការតាំងចិត្តលេងខ្ពស់ដើម្បីអនាគតរបស់ពួកគេ។ ក្រុមបន្ទាប់របស់ Carsley ធ្វើដំណើរទៅប្រទេសស្លូវ៉ាគី ដើម្បីប្រកួតជាមួយ​អ៊ុយក្រែននៅថ្ងៃចន្ទ។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031