

កម្ពុជា៖ សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី០៦ខែតុលាឆ្នាំ២០២៣ ថា សហព័ន្ធបានសម្រេចកោះហៅកីឡាករសញ្ជាតិជប៉ុនរបស់ក្លឹបបាល់ទាត់លីគកំពូលកម្ពុជាភ្នំពេញក្រោនគឺ Yudai Ogawa សម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិនាពេលខាងមុខនេះ។ យ៉ាងណាមិញនៅមិនទាន់មានការបញ្ជាក់ពីសហព័ន្ធអំពីការផ្លាស់ប្តូរសញ្ជាតិរបស់កីឡាកររូបនេះនៅឡើយទេ ប៉ុន្តែជាទូទៅរាល់កីឡាករណាក៏ដោយដែលត្រូវបានកោះហៅទៅកាន់ជម្រើសជាតិមួយ វាមានន័យកីឡាករម្នាក់គឺមានសញ្ជាតិមួយនោះរួចទៅ។ គួររំលឹកផងដែលថា Yudai គឺជាផ្នែកដ៏សំខាន់សម្រាប់ក្រុម ភ្នំពេញក្រោន កាលពីរដូវកាលមុន ដែលបានជួយឲ្យក្រុមឈ្នះពានរង្វាន់លីគកំពូល Cambodia Premier League នឹងជាផ្នែកដ៏សំខាន់នៅក្នុងការប្រកួត Asia Cup ផងដែរ៕


(អារ៉ាប៊ីសាអូឌីត)៖ កំពូលខ្សែប្រយុទ្ធដ៏មុតស្រួច Cristiano Ronaldo កាន់តែប្រកៀកប្រកិតក្នុងការចុះកិច្ចព្រមព្រៀងថ្មី ២ឆ្នាំបន្ថែមទៀតឱ្យក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីត បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅបំណាច់ខែមិថុនានេះ។ ប្រធានក្រុមបច្ចខែលព័រទុយហ្គាល់ បានរួមទ្រនំលេងនៅ Saudi-Pro League កាលពីអំឡុងឆ្នាំ២០២៣ ខណៈ Ronaldo ចូលដល់វ័យ ៤០ឆ្នាំ ប៉ុន្តែនៅតែអាចរកបាន ៩៩គ្រាប់ ពីការបង្ហាញខ្លួនសរុប ១១១លើក។ យ៉ាងណាមិញ Casemiro ត្រូវបានផ្សារភ្ជាប់មកកាន់ Al Nassr កាលពីម្សិលមិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្លាប់ជាជើងឯកលីគបារាំង ៧សម័យកាល! ប៉ុន្តែក្លឹបមួយនេះទៅលេងលីគទី២ សឹងមិនគួរឲ្យជឿ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបផងដែរថា Ronaldo ក៏ធ្លាប់បាននិយាយថា រូបគេទទួលបានសំណើពី Al-Nassr ដើម្បីរួមក្រុមបន្តទៀតដែរ ស្របពេលលោកក៏ពុំទាន់បដិសេធ និងយល់ព្រមអ្វីដែរ ខណៈអ្នកសារព័ត៌មានដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា Ronaldo នឹងបន្តកិច្ចសន្យាថ្មីដល់ឆ្នាំ ២០២៧៕ ប្រភព៖ BBC […]


